Alexis Sanchez ត្រូវបានគេរំពឹងថានឹងមក Manchester United ឆាប់ៗនេះដោយចាកចេញពី Arsenal បើតាមប្រភពលោក Arsene Wenger ប៉ុន្តែតើលោក Jose Mourinho នឹងប្រើប្រាស់កីឡាករម្នាក់នេះឲ្យលេងតំបន់ណាក្នុងទីលាន?
កីឡាករសញ្ជាតិស៊ីលីរកបាន៧គ្រាប់ហើយ ក្នុងបង្ហាញខ្លួន១៩ប្រកួតក្នុង Premier League រដូវកាលនេះ បន្ទាប់ពីរកបាន២៤គ្រាប់កាលពីរដូវកាល២០១៦/១៧។ វាជាឱកាសរបស់ Sanchezដើម្បីរក្សាថ្វីជើងខ្លួននៅដំណាក់កាលជើងទី២ក្នុងលីក ហើយ United ជឿជាក់ច្បាស់ថាគាត់អាចនឹងធ្វើបែបនេះបាននៅ Old Trafford។
ជំនាញចេះលេងច្រើនដំណែងរបស់កីឡាករវ័យ២៩ឆ្នាំមានន័យថា គាត់អាចនឹងបំពេញតួនាទីបានច្រើនទម្រង់ និងសម្របខ្លួនបានល្អជាងគេបំផុត អាស្រ័យលើទីតាំងដែលគាត់លេងនិងគ្រូដាក់ឲ្យ។
ដូច្នេះកន្លែងទាំងពីនេះគឺសាកសមជាមួយគាត់ខ្លាំង៖
កីឡាករនាំលេងក្នុងតំបន់ស្លាបឆ្វេង(Wing Playmaker)
អវត្ដមានរបស់ Sanchez គ្មានឈ្មោះក្នុងបញ្ជីលេងរបស់ Arsenal ពីរប្រកួតចុងក្រោយ គឺដោយសារកីឡាករកំពុងសាងទំនុកចិត្តនឹងត្រៀមខ្លួនក្នុងទីកន្លែងថ្មី។ Sanchez ជាខ្សែប្រយុទ្ធ ដូចដែលប្រិយមិត្តបានដឹង។ ប៉ុន្តែគាត់តែងតែងលេងចុះទៅខាងក្រោមបន្តិច ដើម្បីនាំ បាល់មកតំបន់ខាងលើ ទាំងការដណ្ដើមបាល់ បោះបាល់ និងបង្កើតឱកាសឲ្យកីឡាករដទៃបានបាល់លេង។
មិនដូចខ្សែប្រយុទ្ធស្លាបដទៃទៀតទេ Sanchez កម្របោះបាល់លើ ឬផ្លោងបាល់ខ្លាំងណាស់ គឺសុខចិត្តអូសបាល់មកតំបន់កណ្ដាល (Cut Inside) ឬក៏រត់តម្រង់មកខ្សែប្រយុទ្ធកណ្ដាល។ គាត់ក៏ជំនាញញាក់បាល់ពីតំបន់កណ្ដាល រកកន្លែងទំនេរហើយសម្រេចទីជាមួយនឹងរយៈចម្ងាយជិតៗ។
Sanchez តែងតែលេងក្នុងតំណែងស្លាបឆ្វេង។នៅ Man Utd, Anthony Martial/Marcus Rashford ក៏លេងក្នុងដំណែងនេះដែរ។ ពួកគេទាំងពីរប្រហែលជាត្រូវប្រជែងដំណែងស្លាបស្ដាំជាមួយ Mataខណៈដែល Jese Lingard ត្រូវលេងដំណែងពីធម្មជាតិ គឺបម្រើប្រយុទ្ធកណ្ដាល (Central Attacking Midfield)។
ខ្សែប្រយុទ្ធទី២(Second Striker)
ជម្រើសមួយទៀតគឺ Martial ឬក៏ Rasford នៅតែលេងក្នុងដំណែងរបស់ខ្លួនក្នុងស្លាបឆ្វេងហើយ Sanchez អាចប្ដូរទៅតំបន់ពីក្រោយប្រយុទ្ធលេខ៩ឈរពីក្រោយ Romelu Lukaku។ កុំច្រឡំជាមួយនឹងទីតាំងដំណែងលេខ១០។ កិច្ចការនៃខ្សែប្រយុទ្ធលេខ១០គឺ ដំបូងបង្កើតឱកាស ហើយកន្លែងណាក៏ដោយដែល Sanchez មានលទ្ធភាពចាប់ដៃគូជាមួយខ្សែប្រយុទ្ធកណ្ដាលរបស់ Man Utd ដោយរត់ពីក្រោយ Lukaku ដែលកំពុងនៅក្នុងប្រអប់គ្រោះថ្នាក់របស់គូរប្រកួត។
ភាពជាដៃគូរវាង Lukaku/Sanchez នឹងទទួលបានផលផ្លែផ្កាយ៉ាងសម្បើម។ ពួកគេទាំងពីរបង្កើតឲ្យមានគុណភាពជាច្រើន ហើយពួកគេម្នាក់មាឌតូច ម្នាក់មាឌធំ ចាប់ដៃគ្នាក្នុងតំបន់ប្រយុទ្ធពិតជាកក្រើក Premier League មិនខាន។ ពួកគេទាំងពីររកបានគ្រាប់បាល់សរុប៤៩គ្រាប់កាលពីរដូវកាលមុន។ ប្រសិនបើពួកគេធ្វើការបានល្អក្នុងរដូវកាលនេះ យើងអាចឃើញថាចំនួននៃការរកគ្រាប់បាល់របស់អ្នកទាំងពីរនឹងបានច្រើននៅរដូវកាលក្រោយ។
ទម្រង់ខ្សែប្រយុទ្ធ៣នាក់ Sanchez ដំណែងលេខ៩
Lukaku ចាប់ផ្ដើមដំបូងល្អខ្លាំងណាស់ ពេលមកដល់ Man Uyd ប៉ុន្តែរៀងខ្សត់គ្រាប់បាល់បន្តិចក្នុងរយៈពេល៣ខែចុងក្រោយនេះ។ ការរកគ្រាប់បាល់បានពេលលេងជាមួយ Stoke City គឺជាគ្រាប់បាល់ទីមួយក្នុងរយៈពេលជិតមួយខែមកនេះ។ខណៈដែលការបរាជ័យនៃត្រឡប់មកវិញរបស់ Zlatan ក៏មានផលប៉ះពាល់ដែរ។ ប៉ុន្តែបច្ចុប្បន្នតំណែងរបស់ Lukaku គ្មាននរណាអាចប៉ះពាល់បាន។
តែអាចនឹងផ្លាស់ប្ដូរខ្លះពេល Sanchez មកដល់ ខណៈលោក Jose ព្យាយាមដាក់កីឡាករស៊ីលីក្នុងតំណែងប្រយុទ្ធកណ្ដាលជាមួយ Martial និង Rashford លេងស្លាបទាំងពីរ។ វានឹងមានប្រសិទ្ធិភាពខ្លាំងបើលេងបែបនេះ ខណៈ Man City និង Liverpool ក៏លេងទម្រង់បែបនេះដែរក្នុងរដូវកាលនេះ។ Martial និង Rashford សុទ្ធតែចេញពីដំណែងប្រយុទ្ធកណ្ដាលនេះទាំងអស់ហើយបើ Sanchez មកដល់ពួកគេអាចឆ្លាស់គ្នាទៅវិញទៅមកបាន។
Lukaku នៅតែជាតួសំខាន់របស់តំបន់ប្រយុទ្ធ Man Utd តែការមកដល់របស់ Sanchez នឹងធ្វើឲ្យខ្សែប្រយុទ្ធបែលហ្សិកពិបាកនៅជាមួយក្រុម បើលោក Jose Mourinho មិនប្រើជម្រើសផ្សេងទៀតទេនោះ។
ចុងក្រោយ៖ ទិញយកមកបម្រុងចោល
កីឡាករដែលទទួលបានប្រាក់ឈ្នួល៣៥ម៉ឺនផោនក្នុងមួយអាទិត្យ ឲ្យនៅកៅអីបម្រុងគឺពិតមិនសមនោះទេ។ ប៉ុន្តែ Sanchez នឹងបាត់បង់ភាពរឹងមាំក្នុងការប្រកួតបន្តិច បន្ទាប់ពីខានលេងឲ្យ Arsenal ២ប្រកួតចុងក្រោយ។ បើតាមដឹងរូបគេអាចនឹង លេងជាកីឡាករបម្រុងក្នុង២ប្រកួតដំបូងឲ្យ United ។ តែវាជាផលប្រយោជន៍សម្រាប់កីឡាករបែបបែបនេះមែន។
ដោយដឹងថា Sanchez ត្រៀមជាស្រេច ដើម្បីយកកន្លែងរបស់ពួកគេគ្រាប់ពេលវេលា។ ខ្សែប្រយុទ្ធទាំងអស់ក្នុងក្រុម នឹងត្រូវបង្ខំចិត្តកំណត់ពេលវេលាលេងរបស់ពួកគេ។ លើសពីនេះទៅទៀត! កីឡាករមានគុណភាពដូចជា Sanchez នឹងធ្វើឲ្យកីឡាករដទៃទៀតលេងមិនខ្លាចអស់កម្លាំង ដើម្បីប្រយុទ្ធប្រជែងជាមួយ Sanchez។ ការរក្សាបានទម្រង់លេងល្អឡើងវិញរបស់ Man Utd បីប្រកួតចុងក្រោយ វាពិតជាគ្មានសម្ពាធអ្វីនោះឡើយសម្រាប់លោក Jose Mourinho ខណៈដែលកីឡាករមិនទាន់ត្រៀមខ្លួនរួចរាល់។ គាត់នឹងមិននៅបម្រុងយូរនោះទេតែបើ Man Utd ធ្វើបែបនេះមែន ពួកគេនឹងក្លាយជាក្លឹបមានកីឡាករបម្រុងខ្លាំងបំផុតក្នុងប្រទេសអង់គ្លេស៕