Alexis Sanchez បាន​ចុះ​កុង​ត្រា​ផ្លូវការ​ជាមួយ ​Manchester United កាល​ពី​យប់​ហើយ​ៗគ្រប់​យ៉ាង ​ក៏​យើង​មិន​បក​ស្រាយ​ច្រើន​ដែរ​ ប៉ុន្តែ​ការ​មក​ដល់​ភ្លាម​កីឡាករ​ជម្រើស​ជាតិ​ស៊ីលី​បាន​ប្រាប់​លោក ​Jose Mourinho ឲ្យ​ដាក់​រូប​គេ​លេង​ក្នុង​តំបន់​នេះ។

កីឡាករ​វ័យ​២៩​ឆ្នាំ​បាន​បង្ហាញ​ភាព​ទម្រង់​លេង​ដែល​អាច​កាន់​តួនាទី​បាន​ច្រើន​ដំណែង​លើ​ទីលាន​ ពិសេស​កាល​នៅ​Arsenal ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​ម្នាក់​នេះ​ជឿ​ថា​ គាត់​នឹង​ផ្ដល់​ភាព​គ្រោះថ្នាក់​ដល់​គូប្រកួត​ខ្លាំង​បំផុត​ក្នុង​តំបន់​ប្រយុទ្ធ​ស្លាប​ឆ្វេង។

“​ខ្ញុំ​ជា​កីឡាករ​ដែល​ចូល​ចិត្ត​ឈ្នះ​គ្រប់​យ៉ាង​។ ខ្ញុំ​មាន​ជំនាញ​វិជ្ជាជីវៈ​គ្រប់​យ៉ាង​ដែល​ខ្ញុំ​ធ្វើ។ ខ្ញុំ​រស់​នៅ​សម្រាប់​បាល់​ទាត់​​ខ្ញុំ​ស្រឡាញ់​បាល់​ទាត់​​នេះ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​ងប់ងុល”។​  Sanchez និយាយ​ក្នុង​MUTV។

“ ខ្ញុំ​ហ្វឹកហាត់​ខ្លាំង​រាល់​ថ្ងៃ​ហើយ​បន្ទាប់​ពី​ការ​ប្រកួត​​ខ្ញុំ​ព្យាយាម​ស្វែរក​អ្វី​ដែល​ល្អ​ហើយ​អាច​ពង្រឹង​បន្ថែម​ទៀត។​ខ្ញុំ​ចូល​ចិត្ត​លេង​ក្នុង​តំបន់​ខាង​ឆ្វេង​កាត់​ទៅ​កណ្ដាល ​ប៉ុន្តែ​​និយាយ​ប្រាប់​អ្នក​ដោយ​ត្រង់​ទៅ​ចុះ មិន​ថា​ខ្ញុំ​លេង​បាល់​យូរ​បាន​ប៉ុណ្ណោះ​ ខ្ញុំ​នឹង​មាំ​មួន​គ្រប់​កន្លែង!”។

 

Alexis បាន​ចុះ​កុង​ត្រា​ជាមួយ​Man Utd ដែល​កុង​ត្រា​នេះ​បាន​ឲ្យ​គេ​ក្លាយ​ជា​កីឡាករ​មាន​ប្រាក់​ឈ្នួល​ខ្ពស់​ជាង​គេ​បំផុតក្នុង​ Premier League ហើយ​គាត់​អាច​លេង​ដំបូង​នៅ​ថ្ងៃ​សុក្រ​នេះ​ក្នុង​ពាន​FA Cup ជើ​ទី​បួន​ជាមួយ​ Yeovil Town៕