លោក​ Monchi ប្រធាន​ក្លឹប​ Roma បាន​រើស​យក ​Manchester City គឺ​ជា​ក្លឹប​ខ្លាំង​ជាង​គេ​បំផុត​ក្នុង​ Champions League ដូវ​កាល​នេះ ​ហើយ​​លោក​មិន​ចង់​ជួប​បន្ទាប់​ក្រុម​មក​ពី​អង់គ្លេស​នេះ ​ក្នុង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ទេ។

ក្រុម​ខ្លាំង​អ៊ីតាលី​ដែល​បង្វឹក​ដោយ​លោក Eusebio Di Francesco’s បាន​ទម្លាក់​ Shakhtar Donetsk ដោយ​គ្រាប់​បាល់​ក្រៅ​ដី​ឡើង​មក​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ ហើយ​ពួក​គេ​នឹង​ត្រៀម​ជួប​ក្រុម​គីឡូធ្ងន់ៗ​ដល់​ទៅ​៧​ទៀត​ដែល​បាន​ឡើង​មក​វគ្គ​នេះ​ដែរ។

ប៉ុន្តែ​ Monchi ជឿ​ថា​ City កំពុង​តែ​ខ្លាំង​ ជា​ក្រុម​គ្រោះថ្នាក់​បំផុត ​​សូម្បី​តែ​ម្ចាស់​ការពារ​ដំណែង​ជើងឯក​ Real Madrid ក៏​យ៉ាប់​ដែរ។

“ វា​ពិត​ជា​ពិបាក​ ដើម្បី​មើល​ថា​ក្រុម​ណា​ល្អ​ជាង​គេ​បំផុត​។ ​ពួក​គេ​សុទ្ធ​តែ​ពិបាក​ទាំងអស់។ Real Madrid ធ្លាប់​ឈ្នះ​ពាន​គ្រប់​យ៉ាង​ ប៉ុន្តែ​សម្រាប់​ខ្ញុំ​ Manchester City គឺ​ជា​ក្រុម​ខ្លាំង​ជាង​គេ​បំផុត”។

“ ខ្ញុំ​គិត​ថា​ការ​ឡើង​មក​ដល់​វគ្គ​នេះ​ មាន​ន័យ​ថា​ក្រុម​យើង​ក៏​ខ្លាំង​ដែរ​ ប៉ុន្តែ​យើង​កំពុង​រង​ចាំ​ថា ​យើង​នឹង​ជួប​មួយ​ណា?”៕