ការ​រំពឹង​ជួប​ Barcelona ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន​ Champions League ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​សម្រាប់ Raphael Varane ប៉ុន្តែ​យ៉ាង​ណា​រូប​គេ​​ចង់​ជួប​ក្រុម​គូរ​ប្រជែង​ក្នុង​លីក​មួយ​នេះ​នៅ​វគ្គ​៨​ក្រុម​ច្រើន​ជាង។

ការ​ចាប់​គូ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ Champions League នៅ​ល្ងាច​នេះ​ នឹង​ដឹង​ថា​ក្រុម​មួយ​ណា​នឹង​ត្រូវ​ប៉ះ​ក្រុម​ណា​ហើយ​ខណៈ​ខ្សែ​ការពារ​ជម្រើស​ជាតិ​បារាំង​ក៏​មិន​ចង់​ជួប​ក្រុម​មក​ពី​អេស្ប៉ាញ​ដូច​គ្នា​ដែរ។

“​ខ្ញុំ​មិន​ចង់​លេង​ជាមួយ​ក្រុម​មក​ពី​អេស្ប៉ាញ​ដូច​គ្នា​នោះ​ទេ ​ក្នុង​ Champions League គឺ​យើង​ចង់​ជួប​ក្រុម​ផ្សេង​ៗ​ជាង​។ ​បើ​ជៀស​មិន​ផុត​ទេ​ យើង​ត្រូវ​តែ​លេង​ ហើយ​បើ​ជៀស​ផុត​ពិត​ជា​ប្រសើរ​ណាស់។ ​វា​ពិត​ជា​ល្អ​បើ​ប៉ះ ​Barcelona​ ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ប៉ុន្តែ​ខ្ញុំ​ចង់​ជួប​នៅ​វគ្គ​៨​ក្រុម​ជាង”។

“ កាល​ពី​ឆ្នាំ​មុន​ក្នុង​លីគ​យើង​បាន​ឈ្នះ​ការ​ប្រកួត​នៅ​វគ្គ​ចុង​ក្រោយ​ច្រើន​ ហើយ​ឆ្នាំ​នេះ​គឺ​ជា​រឿង​មួយ​ផ្សេង​ទៀត។ នោះ​ហើយ​គឺ​ជា​បាល់​ទាត់​​ វា​តែង​តែ​កើត​ឡើង​អញ្ចឹង​​ បើ​យើង​មិន​ជួប​វិបត្តិ​ទេ​​ យើង​ក៏​មិន​អាច​កែ​ប្រែ​ចំណុច​មិន​ល្អ​របស់​ក្រុម​បាន​ដែរ”៕