ក្រុមជម្រើសជាតិបែលហ្ស៊ិកបានយកឈ្នះក្រុមជម្រើសជាតិប៉ាណាម៉ាដោយលទ្ធផល៣ទល់នឹង០ នៅថ្ងៃបើកឆាកការប្រកួតបាល់ទាត់ FIFA World Cup 2018 នៅក្នុងពូល G កាលពីម្សិលមិញ។
ជាក់ស្តែងនៅក្នុងវគ្គទី១ក្រុមរហស្សនាមបិសាចក្រហមមិនអាចធ្វើអ្វីទៅលើក្រុមដែលមកពីទ្វីបអាមេរិកឡាទីនឡើយ។ លុះចូលមកដល់វគ្គទី២មិនទាន់បានប៉ុន្មានផង ខ្សែប្រយុទ្ធមាឌល្អិត Dries Mertens ក៏រកគ្រាប់បាល់បើកឆាកឲ្យក្រុមលោក Roberto Martinez មុនពេលដែលខ្សែប្រយុទ្ធ Romelu Lukaku រកបាន២គ្រាប់ទៀតឲ្យបែលហ្ស៊ិកឈ្នះប៉ាណាម៉ា៣ទល់នឹង០តែម្តង។
ទស្សនាវីដេអូហាយឡាយ៖