ដោះដូរកីឡាករ៖ នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត ប្រសិន​បើ​គ្មាន​អ្វី​ប្រែប្រួល​នោះ​ទេ Mariano នឹង​ក្លាយ​ជា​កីឡាករ​របស់ ​Lyon ខណៈ​ក្លឹប​បារាំង​ខាង​លើ​នេះ​កំណត់​តម្លៃ​ខ្លួន​៨​លាន​ផោន។

កិច្ច​ព្រមព្រៀង​រវាង​ Real Madrid និង ​Lyon ក្នុង​ការ​ដោះដូរ​ខ្សែ​ប្រយុទ្ធ​សញ្ចាតិ​ចាម៉ៃកា ​កំពុង​ជិត​រួច​រាល់​ហើយ​ៗ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ មាន​តម្លៃ​ខ្លួន​៨​លាន​ផោន។ មាន​ក្លឹប​ជា​ច្រើន​ចាប់​អារម្មណ៍​អតីត​យុវជន​ស្ដេច​ស ប៉ុន្តែ​ពួក​គេ​គ្រាប់​តែ​បង្ហាញ​ការ​ពេញ​ចិត្ត​តែ​អត់​បាន​ដេញ​ថ្លៃ​ទេ។

តែ​យ៉ាង​ក៏​ដោយ​សម្រាប់​ Real Madrid មាន​ជម្រើស​យក​ Mariano មក​វិញ​ដោយ​សារ​ក្លឹប​មិន​ទាន់​បាន​ប្រើ​ប្រាស់​កីឡាករ​អស់​លទ្ធភាព​ ស្រប​ពេល​រូប​គែ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា​ទៀត​ផង។ នេះ​មាន​ន័យ​ថា ​Real Madrid នឹង​ទិញ​មក​វិញ​ដូច​ករណី​ Morata ទិញ​យក​ពី ​Juventus អញ្ចឹង៕

ប្រភព៖ MARCA