បាល់ទាត់៖ Wayne Rooney គូរតែបន្តលេងនៅ Manchester United រដូវកាលក្រោយ ប្រសិនបើគាត់ព្រមទទួលការកាត់បន្ថយចំនួននៃការលេងរបស់គាត់ នេះបើតាមសម្ដីអតីតកីឡាករ និងអតីតគ្រូជំនួយ លោក Ryan Giggs។
ទោះបីជាកីឡាករវ័យ៣១ឆ្នាំ មានតួនាទីជាប្រធានក្រុម ហើយក្លាយជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេរបស់បិសាចក្រហមក្ដី, Rooney មានព័ត៌មានចាកចេញពី Old Trafford បន្ទាប់ពីព្យាយាមស្វែងរកកៅអីជម្រើសដំបូងឡើងវិញក្នុងរដូវកាល២០១៦/២០១៧។
ប្រធានក្រុមជម្រើសជាតិអង់គ្លេស លេងក្នុងជម្រើសដំបូង១១នាក់បានត្រឹមតែ១៥ប្រកួត ហើយរកគ្រាប់បាល់បាន៥គ្រាប់ប៉ុណ្ណោះកាលពីរដូវកាលមុន ដែលនេះធ្វើស្ថានភាពរបស់អាចចាកចេញទៅលេងនៅអតីតក្លឹបចាស់ Everton ឬក៏ក្លឹបនៅលីកកំពូលប្រទេសចិន។ តែយ៉ាង Giggs ធ្លាប់ជាអតីតមិត្តរួមក្រុមជឿថា រូបគេគួរតែបន្តលេងនៅ Man Utd។
“ Wayne គឺជាកីឡាករដ៏ប៉ិនប្រសប់ម្នាក់ ហើយបើផ្ដល់ឱកាសឲ្យគាត់ Wayne នឹងរកគ្រាប់បាល់បាន។ វាអាស្រ័យលើគាត់មិនថាដាក់ក្នុងកៅអីបម្រុងឬជម្រើសដំបូង១១នាក់ គាត់អាចអភិវឌ្ឍន៍ការប្រកួតមួយដ៏ល្អ។ ខ្ញុំក៏ធ្លាប់មានស្ថានភាពដូចជាគាត់ដែរ កាលមានវ័យប្រហែលគាត់ មិនថាអ្នកបានលេងគ្រប់ប្រកួត ឬអត់នោះទេ។ ប៉ុន្តែចាប់ពី២៥ទៅ៣០ប្រកួតគឺសាកសមហើយ។”Giggs និយាយចេញពី Sky Sport News។
“ បើ Wayne អាចធ្វើបានបែបនេះ ខ្ញុំមិនបានឃើញថាគាត់អាចចាកចេញបីក្លឹបនោះទេ” Giggs បន្ត។
Rooney មិនបានជាប់ក្នុងជម្រើសជាតិអង់គ្លេសទេ ហើយគាត់មានសំណើជាច្រើនចង់បាន។ ក្រោយពេលដែលលោក Jose Mourinho តាមទិញ Morata ធ្វើឲ្យគាត់អាចនឹងចាកចេញពីក្លឹបមិនខាន៕