ការប្រកួតនឹងចូលមកដល់នៅថ្ងៃទី២៦សីហានេះហើយៗវា ក៏ជាការប្រកួតមួយកម្រនឹងឃើញផងដែរ។ កំពូលអ្នកវាយក្នុងទ្រុង MMA Conor McGregor នឹងត្រូវជួបជាមួយអ្នកប្រដាល់សាកលអាជីពមិនដែលចាញ់ Floyd Mayweather ខណៈការប្រកួតនេះមានវិភាគវែកញែកខ្លាំងបំផុត។
អតីតម្ចាស់ជើងឯកប្រដាល់ពិភពលោក Oscar De La Hoya ធ្លាប់និយាយក្នុងបទសម្ភាសន៍មួយថា ជំនួបរបស់អ្នកទាំងពីរគ្រាន់តែជាការលេងសៀកមួយប៉ុណ្ណោះ ហើយការប្រកួតរវាងពួកគេនឹងមានការប្រើក្បាច់គុណស្មុគស្មាញបំផុតហើយច្បាប់ប្រកួតក៏ពិបាកដែរ។
តាមប្រភពគ្រូបង្វឹកលោក Nate Jones និងជាជំនួយការរបស់ Mayweather និយាយក្នុងជំរំហ្វឹកហាត់ប្រដាល់ថា គាត់កំពុងពិចារណាអំពី McGregor ប្រើចលនាក្បាច់គុណ MMA អំឡុងពេលប្រកួតហើយលោកមានអារម្មណ៍ថា ក្បាច់គុណនេះធ្វើឲ្យ McGregor អាចវាយខុសលក្ខន្តិកៈ។
“ វិធីមួយដែលខ្ញុំឃើញគឺ Floyd អាចបញ្ចប់ McGregorដោយដាល់ពីចម្ងាយ តែអ្វីដែលខ្ញុំគិតគឺពេលដែរ Floyd វាយបានពិន្ទុពេញ McGregor ឆាប់ខឹងហើយប្រើចលនាផ្លាស់ប្ដូរក្បាច់គុណ MMA វាយសន្ធាប់។ខ្ញុំពិតជាបារម្ភត្រង់ចំណុចនេះ។
អ្វីដែលខ្ញុំបារម្ភដែរនោះគឺការប្រកួតនេះ Floyd មានវ័យចាស់ជាង។ McGregor មានកម្លាំងខ្លាំងណាស់ ហើយអាចវាយដោយប្រើកម្លាំង និងស្នៀតវាយចេញតាមរបៀប MMA។ ចំណែក Floyd ក៏អាចបញ្ចប់ McGregor បានដែរដោយអាចវាយចំនៅទឹកចុងក្រោយ ហើយអ្វីដែលរំពឹងជាងគេនោះគឺចិត្តសាស្រ្តរបស់Floyd ក្នុងការធ្វើឲ្យ McGregor ខឹងនិងខុសលក្ខន្តិកៈធ្វើឲ្យ Floyd ឈ្នះយ៉ាងស្រួល”៕
ប្រភព៖ scrapdigest