បន្ទាប់​ពី​ព័រទុយហ្គាល់ ​និង​មិកស៊ិក​ឡើង​ទៅ​ចាំ​មុន​គេ​ក្នុង​ពូល​A ​​ការ​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូល ​B ពាន​រង្វាន់​ FIFA Confederation Cup2017 បាន​រក​ឃើញ​ក្រុម​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​​ហើយ​ ដោយ​អាល្លឺម៉ង់​និង​ឈីលី​ជា​ក្រុម​ឡើង​ទៅ​បង្គ្រប់​ដោយ​​បាន​ឈ្នះ​គូរ​ប្រកួត​រៀង​ៗ​ខ្លួន​។

​ម្ចាស់​ជើង​ឯក World Cup 2014 បាន​យក​ឈ្នះ​ក្រុម​កាមេរ៉ូន​៣​ទល់​១​ ខណៈ​ បី​គ្រាប់​របស់​ក្រុម​នៅ​អឺរ៉ុប​មួយ​នេះ​រក​បាន​ដោយ​ Kerem Demirbay នាទី​៤៨ ខណៈ​ខ្សែ​ប្រយុទ្ធ Timo Werner រក​បាន​២​គ្រាប់​ម្នាក់​ឯង​នាទី​៦៧ ​និង​៨២។Vincent Aboubakar រក​បាន​រង្វាន់​លួង​ចិត្ត​​ឲ្យ​កាមេរ៉ូន​មួយ​គ្រាប់​វិញ​នាទី​៧៩។

ចំណែក​មួយ​គូ​ទៀត​គឺ​ឈីលី​បាន​ត្រឹម​ស្មើ​ក្រុម​ជើង​ឯក​អាស៊ី​អូស្ត្រាលី​១-១​ប៉ុន្តែ​អូស្ត្រាលី​ហាល​អាវ​ត្រឹម​នេះ​ដដែល​។ James Troisi ទាត់​បញ្ចូល​ទី​ឲ្យ​ ក្រុម​កង់ហ្គូរូ​នាំ​មុខ​មុន​នាទី​៤២​ តែ​យ៉ាង​ណា​ ខ្សែ​បម្រើ ​Martin Rodriguez ​រក​គ្រាប់​តាម​ស្មើ​ឲ្យ​ក្រុម​មក​ពី​អាមេរិក​ខាង​ត្បូង​នៅ​នាទី​៦៨​បន្ត​ឡើង​វគ្គ​៤​ក្រុម​ចុង​ក្រោយ​តែ​ម្ដង។

[youtube id=”7Z8D1-lRF_w”]

[youtube id=”sF6WqoTOdic”]