Mohamed Salah កំពុងតែខិតជិតដល់ផ្លូវមួយឆ្ពោះទៅការបំបែកកំណត់ត្រាប្រវត្តិសាស្ត្រមួយ ខណៈដែលគ្រាប់បាល់របស់គាត់ដែលរកបានក្នុងរដូវកាលនេះ នៅមិនឆ្ងាយនឹងការបំបែកកំណត់ត្រាដែលចារទុករយៈពេល១៣០ឆ្នាំក្នុងការរកគ្រាប់បាល់លើសនៃក្លឹបធំៗទាំង៥ក្នុង Premier League ដែលរកបានគ្រាប់បាល់សរុបក្នុងរយៈពេលមួយឆ្នាំ។
Salah រកបាន២៨គ្រាប់ក្នុងរដូវកាលនេះគឺស្មើនឹងក្លឹប Brighton ទាំងមូលរកបានក្នុងមួយរដូវកាល លើសក្លឹប Burnley រកបាន២៧គ្រាប់, Swansea (២៥គ្រាប់), Huddersfield (២៥គ្រាប់)និង West Brom(២៤គ្រាប់)។ ប្រសិនបើខ្សែប្រយុទ្ធLiverpool រូបនេះរកបានគ្រាប់លើសក្លឹប២ទៀតគាត់នឹងបំបែកកំណត់ត្រាកាលពីឆ្នាំ១៨៨៨។
កីឡាករវ័យ២៥ឆ្នាំគ្មានសញ្ញាណាមួយដែលបង្ហាះពីការធ្លាក់ទម្រង់លេងនោះទេ . Salah រកបាន៤គ្រាប់ពេលលេងទល់នឹង Watford ក្នុងជ័យជម្នះ៥-០មុនវិស្សមកាលជម្រើសជាតិដែលគាត់ត្រូវទៅលេងឲ្យជម្រើសជាតិអេហ្សីប។ វានឹងអាចទៅរួចដើម្បីរកបានគ្រាប់បាល់លើសក្លឹបបួនទៀតគឺ Newcastle United (៣០គ្រាប់), Crystal Palace (៣០គ្រាប់), Stoke City(២៩គ្រាប់)និង Southampton (២៩គ្រាប់)មុនចប់រដូវកាលនេះ Salah នឹងជោគជ័យគ្រប់យ៉ាងក្នុងរដូវកាលដំបូងនៅAnfield។
ក្នុងប្រវត្តិសាស្ត្រដែលកត់ត្រាលោក David McLean របស់ក្លឹប Sheffield Wendnesday រកបានគ្រាប់លើសក្លឹប Notts County (២៨គ្រាប់)និង Arsenal (២៦គ្រាប់)ក្នុងរដូវកាល១៩១២-១៩១៣។ចំណែក Harry Kane រកគ្រាប់បាល់បានស្មើក្រុម Sunderland (២៩គ្រាប់)និងលើសក្លឹប Middlesbrough (២៧គ្រាប់)កាលពីរដូវកាលមុន។
ក្នុងនាមជាកីឡាករដែលដែលមានប្រជាប្រិយភាពនិងអ្នកគាំទ្រពេញចិត្តជាងគេ Salah នឹងត្រូវបានចុចឈ្មោះ ដើម្បីប្រកួតប្រជែងជាមួយ Kevin De Bruyne ដើម្បីឈ្នះពាន កីឡាករល្អបំផុតប្រចាំឆ្នាំ៕