អ្នកចាត់ការ Pep Guardiola បានបន្តកិច្ចសន្យាថ្មីដឹកនាំ Manchester City រហូតដល់ឆ្នាំ២០២១ ក្រោយឈ្នះជើងឯក Premier League នារដូវកាលនេះ។

កិច្ចសន្យា​ថ្មី​នេះ​ដែរ​ធ្វើ​ឲ្យ​ Pep នឹង​នៅ​ដឹក​នាំ​​ក្រុមរបស់មហាសេដ្ឋីអារ៉ាប់យូរ​ជាង​ក្រុម​ណា​ទាំង​អស់​ (Barcelona និង Bayern Munich) ចាប់​តាំង​ពី​លោក​ចាប់​ផ្ដើម​អាជីព​ជា​អ្នក​ចាត់ការ​ទូទៅ​លើក​ដំបូង​ក្នុង​ឆ្នាំ​២០០៨​មក។​

បុរសជនជាតិអេស្ប៉ាញនិយាយថា លោករីករាយ និង រំភើបចំពោះការងារនេះ។ លោកពេញចិត្តនឹងធ្វើការជាមួយកីឡាករទាំងអស់រៀងរាល់ថ្ងៃ ហើយតាំងចិត្តថានឹងធ្វើការ​ឲ្យកាន់តែល្អសម្រាប់រដូវកាលថ្មីតទៅមុខទៀត។

គួររំលឹកផងដែរថា បុរស​វ័យ​៤៧​ឆ្នាំ​បាន​ដឹកនាំ​ក្រុមរហស្សនាមមេឃខៀវឈ្នះ​ពាន​ Premier League ជា​ប់កំណត់ត្រា​១០០​ពិន្ទុ​ និង​លើក​ពាន​ League Cup នៅ​រដូវ​កាល​ទី​ពីរ​របស់​ខ្លួន។​