អតីត​ខ្សែ​បម្រើ​ Barcelona កីឡាករ Xavi បាន​និយាយ​ថា​ Ronaldo និង ​Messi គឺ​ជា​កីឡាករ​ល្អ​ជាង​គេ​លើ​លោក ​​តែ​ Messi មិន​អាច​យក​នរណា​មក​ប្រៀបធៀប​បាន​ទេ​ខណៈ​ Ronaldo មាន​ចំណុច​មួយ​ល្អ​ជាង​កីឡាករ​អាហ្សង់ទីន។

ក្នុង​បទ​សម្ភាសន៍​មួយ​របស់​កាសែត ​Marca អតីត​កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​បាន​និយាយ​ដូច្នេះ៖Ronaldo គឺ​ជា​កីឡាករ​ល្អ​បំផុត​ខាង​ទាត់​បញ្ចូល​ទី​។ ​ការ​សម្រេច​ទី​របស់​គាត់​ពិត​ជា​អស្ចារ្យ​ត្រង់​ចំណុច​នេះ ​ហើយ​គាត់​ជា​កីឡាករ​ល្អ​រហូត​ក្នុង​ប្រវត្តិសាស្ត្រ។​

ប៉ុន្តែ ​Messi អ្នក​មិន​អាច​យក​ប្រៀបធៀប​បាន​ទេ។ Messi គឺ​ជា​​កីឡាករ​កំពូល​។ គាត់​ធ្វើ​គ្រប់​យ៉ាង​ពិត​ជា​ល្អ​​ប្រសិន​បើ​គ្រូ​បង្វឹក​និយាយ​ថា​​ពួក​យើង​ទាំង​អស់​គ្នា​ចុះ​បិទ​ខាង​ក្រោយ ​​Messi គឺ​ជា​កីឡាករ​ល្អ​បំផុត​នូវ​ចំណុច​នេះ ​​ប្រសិន​បើ​អ្នក​ស្នើ​សុំ​ឲ្យ ​Ronaldo លេង​មួយ​ប៉ះ​ពី​ប៉ះ​​ខ្ញុំ​មិន​ដឹង​ថា ​គាត់​ធ្វើ​បាន​ល្អ​ដែរ​អត់?”

បន្ទាប់​ពី​ឈ្នះ​ពាន​ Ballon d’Or ទី​៤​កាល​ពី​រដូវ​កាល​មុន​ខិត​ជិត​តាម​ទាន់​ Messi (៥​ក្នុង​ដៃ)​ អតីត​កីឡាករ​ Man Utd កំពុង​មាន​ភាគរយ​ខ្ពស់​ក្នុង​ឈ្នះ​ពាន​នៅ​ខឺ​មករា​ខាង​មុខ​ក្រោយ​ជួយ​ក្លឹប​ឈ្នះ​ពាន​ La liga និង​ Champions League រដូវ​កាល​មុន៕