ទ្វីប​អាស៊ី​គឺ​ជា​ទី​កន្លែង​មួយ​ដែល​មាន​កីឡដ្ឋាន​បាល់​ទាត់​ធំ​ៗ​បំផុត​ដោយ​មាន​ដូចជា៖ Azadi Stadium ក្នុង​ទីក្រុង​តេហេរ៉ង់​ប្រទេស​អ៊ីរ៉ង Workers Stadium ក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​ និង​ Saitama Stadium នៅ​ជាយ​ក្រុង​តូក្យូ​ប្រទេស​ជប៉ុន​ជា​ដើម។

ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ មាន​កីឡាដ្ឋាន​ធំៗ​ជា​ច្រើន​ប្រចាំ​តំបន់​របស់​ខ្លួន​​ដូច​ជា៖ Bukit Jalil Stadium ក្នុង​ទី​ក្រុង​គូឡាឡាំពួ, Gelora Bung Karno Stadium ក្នុង​ទីក្រុង​ហ្សាការតា​​និង ​Rajamangala Stdium ក្នុង​ប្រទេស​ថៃ​ជា​ដើម។ កីឡដ្ឋាន​មួយ​ចំនួន​ខាង​លើ​ខ្លះ​សាងសង់​យូរ​មក​ហើយ ​ខណៈ​ខ្លះ​ទៀត​ទើប​តែ​សាងសង់​ប៉ុណ្ណោះ​ដោយ​ចំណាយ​លុយ​រាប់​លាន​ដុល្លារ ហើយ​ខ្លះ​ទៀត​ដល់​ទៅ​ជាង​ពាន់​លាន​ដុល្លារ​ឯណោះ។

ភាព​ខុស​គ្នា​ក្នុង​ការ​ប្រើ​ប្រាស់​កម្មករ វត្ថុ​ធាតុ​ដើម​​របស់​ប្រទេស​នីមួយ​ៗ​ ហើយ​សាង​សង់​ខុស​​ពេល​វេលា​គ្នា​ដល់​ទៅ​រាប់​ឆ្នាំ​នោះ​ យើង​ពិបាក​កំណត់​តម្លៃ​ឲ្យ​ជាក់​លាក់​ណាស់ ​​ប៉ុន្តែ​ខាង​ក្រោម​គឺ​ជា​បញ្ជី​ឈ្មោះ​កីឡដ្ឋាន​ដែល​សាង​សង់​អស់​លុយ​ច្រើន​បំផុត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ (តួលេខ​ដែល​គិត​ក្នុង​បញ្ជី​នេះ​យក​តាម​លុយ​ដុល្លារ​សិង្ហបុរី៖

៦-​Sultan Ibrahim Larkin Stadium – Malaysia (S$66 million)

៥- Aji Imbut Stadium – Indonesia ($90 million)

៤- BATAKAN STADIUM – INDONESIA ($138 MILLION)

៣- Shah Alam Stadium – Malaysia ($153 million)

២- Bukit Jalil Stadium – Malaysia ($262 million – to $525 million)

១- Singapore National Stadium – Singapore ($1.76 billion)