កាល​ពី​យប់​មិញ​ក្រុម​បិសាច​ក្រហម Manchester United បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់​ Champions League ក្រោយ​ចាញ់​ក្រុម​ Sevilla សរុប​គ្រាប់​បាល់​ទាំង​២​ជើង​១-២។

ក្រោយ​ចប់​ការ​ប្រកួត​គ្រូ​បង្វឹក​រូប​នេះ​ បាន​និយាយ​ជា​ច្រើន​ទាក់ទង​ទៅ​នឹង​ការ​ប្រកួត​ពិសេស​ទម្រង់​លេង​ និង​កីឡាករ​ទាំង​អស់​ក្រោយ​ពេល​ចាញ់។ Sevilla បាន​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ត​របស់​ខ្លួន​ ហើយ​ការ​ឡើង​នេះ​ក៏​អរគុណ​ផល​ខ្សែ​ប្រយុទ្ធ​ប្ដូរ​ចូល Wissam Ben Yedder។

ក្រុម​របស់​លោក​ Jose Mourinho លេង​មិន​បាន​ល្អ​សោះ​នៅ​ជើងទី​២​នេះ​ដោយ​ទាត់​ចំ​គោលដៅ​ត្រឹម​តែ​៣​ដង​ប៉ុណ្ណោះ​ ប៉ុន្តែ​Jose ថា​ទម្រង់​លេង​លេង​របស់​លោក​មិន​ខុស​នោះ​ទេ។

កីឡាករ​ដាក់​ឲ្យ​លេង​ដោយ​សេរី​ ហើយ​មាន​ស្ថានភាព​ល្អ​​ ។​ នៅ​មុខ​ខ្ញុំ​វា​ហាក់​ដូច​ជា​យឺត​បន្តិច​ហើយ​ ​ដែល​យើង​បាន​លេង​ល្អ​ឡើង​វិញ”។

“​យើង​អត់​ព្រម​ស៊ុត​បញ្ចូល​ទី​​ យើង​ទុក​បាល់​នៅ​នឹង​ជើង​​ ដើម្បី​ឲ្យ​កីឡាករ​មាន​ទំនុក​ចិត្ត​ជាមួយ​បាល់​ ហើយ​យើង​គ្រប់​គ្រង់​ការ​ប្រកួត​បាន​យ៉ាង​ល្អ។​ ប៉ុន្តែ​ចូល​វគ្គ​ទី​២​ក្រុម​យើង​លេង​ទុក​បាល់​នៅ​ជើង​ដដែល ​ហើយ​ពេល​គេ​រក​បាន​មួយ​គ្រាប់​យើង​ចាប់​ផ្ដើម​កែ​ប្រែ​តែ​មិន​ទាន់​ពេល​ទេ។ វា​ជា​ស្ថានភាព​លំបាក​​ហើយ​គ្រាប់​ទី​២​ហាក់​មិន​អាច​ទៅ​រួច”