ប្រធាន​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​កីឡាករ​​​ Sergio Ramos បាន​បង្ហាញ​ពី​លទ្ធផល​ឈ្នះ​អាហ្សង់ទីន​៦​ទល់​១​ ហើយ​ប្រធាន​ក្រុម​ Real Madrid រូប​នេះ​បាន​និយាយ​ថា​អាហ្សង់ទីន​គ្មាន ​Messi ពិត​ជា​ពិបាក​ភ្នែក​មើល​ណាស់។

និយាយ​ក្នុង​បទ​សម្ភាសន៍​របស់​កាសែត ​MARCA “​វា​ពិត​ជា​ល្អ​ណាស់​ដែល​យើង​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​ដែល​មាន​កីឡាករ​ជា​ច្រើន​មាន​គុណភាព​ដ៏​អស្ចារ្យ​។​​ ថ្ងៃ​នេះ​ការ​លេង​របស់​យើង​បាន​ល្អ​​ យើង​កំពុង​តែ​ជិត​ស្និត​ជាមួយ​នឹង​ផ្លូវ​ទៅ​លេង​នៅ​World Cup”។

និយាយ​ពី​អវត្តមាន​របស់​Messi, Ramos ថា​៖” Leo ជា​កីឡាករ​អស្ចារ្យ​ម្នាក់​ ជា​កីឡាករ​មាន​តែ​ម្នាក់ ​​ហើយ​ជម្រើស​ជាតិ​អាហ្សង់ទីន​ពិត​ជា​អាក្រក់​ណាស់​បើ​គ្មាន​គាត់​។​ មាន​ Messi ពួក​គេ​មាន​អាច​អំណាច​នឹង​ថាមពល”