ក្រុមជម្រើសជាតិអាហ្សង់ទីន ត្រូវបានបណ្ដាញសារព័ត៌មាន និងអ្នកគាំទ្រធ្វើការរិះគន់ ក្រោយចាញ់ក្រុមជម្រើសជាតិអេស្ប៉ាញ៦ទល់១កាលពីថ្ងៃអង្គារ ហើយពេលនេះរបួសរបស់ Messi ក៏បានក្លាយជារឿងដែលត្រូវរិះគន់បន្ថែមទៀត។
Messi បានខកខានលេងក្នុងការប្រកួតទាំងនោះ ដោយសារបញ្ហាសរសៃពួរ ប៉ុន្តែរបួសនេះមិនបានបញ្ឈប់គាត់ពីការនិយាយរបស់អតីតកីឡាករម្នាក់ឡើយ។ អតីតអ្នកចាំទីជម្រើសជាតិជំនាន់ទសវត្សឆ្នាំ៦០និង៧០ លោក Hugo Gatti បាននិយាយក្នុងទូរទស្សន៍ El Chiringuito TV ថា៖
” Messi មិនចូលលេងការប្រកួតមិត្តភាព ខ្ញុំមិនដឹងថាហេតុអ្វីគាត់អត់បានលេងនោះទេ ប៉ុន្តែកាសែតអាហ្សង់ទីន និងអេស្ប៉ាញជាច្រើនបានបោះពុម្ពមកថាគាត់នឹងលេង។ ពួកគេមិនបានទៅលេងអាហ្សង់ទីនលេងនោះទេ”។
រឿងវាទាន់បញ្ឈប់ត្រឹមនេះទេហើយ Gatti ដែលគេស្គាល់ថា ជាអ្នកចាំទីសំខាន់ម្នាក់របស់ជម្រើសជាតិ បាននាំយកការពិភាក្សារវាង Messi និង Ronaldo ទៀតផង។
¡OJO! “MESSI tenía que haber JUGADO. La GENTE quería verle. CRISTIANO lo hubiera hecho”. #GATTI HABLA CLARO en #ChiringuitoMessi pic.twitter.com/oMW3sPBglD
— El Chiringuito TV (@elchiringuitotv) March 28, 2018
ពេលអ្នកកាសែតសួរថាតើ Messi គួរតែលេងក្នុងការប្រកួតទាំងនេះឬ?ហើយ Gatti បានតប៖” ពិតណាស់! គួរតែលេង ហើយ Ronaldo ក៏បានលេងជាមួយក្រុមរបស់គាត់ដែរ”៕