Rio Ferdinand បាន​បន្ទោស​ក្រុម​ ​Liverpool ​ថា​ពួក​គេ​មិន​ដឹង​ពី​របៀប​ការពារ​ បន្ទាប់​ពី​​បណ្ដោយ​ឲ្យ​ Sevilla តាម​ស្មើ​ក្នុង​លទ្ធផល​៣-៣​ការ​ប្រកួត ​Champions League យប់​មិញ។

Related image

ក្រុម​ហង្ស​ក្រហម​បាន​ធ្វើ​ការ​នាំ​មុខ​ម្ចាស់​ផ្ទះ ​Sevilla ដល់​ទៅ​បី​គ្រាប់​នៅ​វគ្គ​ទី​១​ដោយ​ Roberto Firmino ២​គ្រាប់​នាទី​ទី​២​និង​៣០​ខណៈ​  Sadio Mane រក​បាន​មួយ​គ្រាប់​នៅ​នាទី​៣០។ មិន​ដឹង​យ៉ាង​ម៉េច​! ចូល​វគ្គទី​២ ​Sevilla តាម​ស្មើ​វិញ​ដោយ​វាយ​បក​បី​គ្រាប់​បាន​មក​ពី​កីឡាករ Wissam Ben Yedder ២​គ្រាប់​(៥១, Pe; ៦០)ខណៈ​ Guido Pizarro រក​បាន​គ្រាប់​ទី​៣​នៅ​នាទី​៩០។

Image result for rio ferdinand

Rio Ferdinand Liverpool cannot defend

ដូច​នេះ​ហើយ​បាន​ធ្វើ​ឲ្យ​អតីត​ខ្សែ​ការពារ​អង់គ្លេស​ និង​ Manchester United និយាយ​បែប​បន្ទោស​ថា​៖”​ពួក​គេ​ល្អ​ខ្លាំង​ក្នុង​តំបន់​ប្រយុទ្ធ ​ប៉ុន្តែ​ក្រុម​ដែល​ល្អ​បំផុត​ត្រូវ​ដោះស្រាយ​បញ្ហា​ នៃ​ការ​ប្រកួត​គឺ​ប្រយុទ្ធ ​និង​ការពារ។ ហើយ​ពេល​នេះ​ ក្រុម​Liverpool មិនដឹង​ថា​ត្រូវ​ការពារ​បែប​ណា​​នោះ​ទេ”។

Related image

“ ពួក​គេ​ធ្វើ​បាន​ល្អ​នៅ​វគ្គ​ទី​១​គឺ​ល្អ​គ្រ​ប់​យ៉ាង ​​ប៉ុន្តែ​អ្នក​ត្រូវ​តែ​ការពារ​ កាត​បន្ថយ​សម្ពាធ​ នៃ​ការ​វាយ​សម្រុក​របស់​ដៃគូ។ ​​តែ​ពួក​គេ​មិន​អាច​ធ្វើ​បាន”៕