ក្រុម​ជើង​ឯក​ Premier League រដូវ​កាល​មុន​ Chelsea បាន​ចុះ​កុង​ត្រា​យក​ខ្សែ​បម្រើ​ Danny Drinkwater ពី​ក្រុម​ កញ្ជ្រោង  ​Leicester City ក្នុង​តម្លៃ​៣០​លាន​ផោន​ និង​​បាន​ចុះ​កុង​ត្រា​រយៈ​ពេល​៥​ឆ្នាំ។

http://

Drinkwater បាន​មក​ចូល​រួម​ជាមួយ​ក្រុម​​កញ្ជ្រោង​ខៀវ​មួយ​នេះ​បន្ទាប់​ពី​ Manchester United​ មើល​រំលង​កាល​ពី​ឆ្នាំ​២០១២​ហើយ​បាន​ទៅ​ចូល​រួម ​ជាមួយ​ក្រុម​Leicester ​ហើយ​ចាប់​តាំង​ពីរ​ពេល​នោះ​មក ​រូប​គេ​​បាន​បង្ហាញ​ទម្រង់​លេង​បាន​ជួយ​ក្លឹប​ឡើង​ពី​ Championship រហូត​មក​ឈ្នះ​ពាន ​Premier League ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ Claudio Ranieri ។

ទន្ទឹម​នឹង​នេះ​លោក​ Conte ​ទិញ​​ខ្សែ​ការពារ ​Davide Zappacosta ពី ​Torino ​ក្នុង​តម្លៃ​២៣​លាន​ផោន​ផង​ដែរ។​កីឡាករ​រូប​នេះ​លេង​ឲ្យ​ក្លឹប​នៅ​លីក​កំពូល​អ៊ីតាលី​បាន​៥៦​ប្រកួត​រក​គ្រាប់​បាល់​បាន​២​គ្រាប់​៕

STADIO OLIMPICO GRANDE TORINO, TURIN, ITALY – 2017/08/11: Davide Zappacosta of Torino FC in action during the TIM Cup football match between Torino FC and Trapani Calcio. Torino FC wins 7-1 over Trapani Calcio. (Photo by Nicolò Campo/LightRocket via Getty Images)