ប៉ុន្មាននាទីមុននេះ ក្រុមកាំភ្លើងធំបានទទួលសំណើទិញយក Alexis Sanchez លើកទី២របស់ Man City ហើយខណៈចំនួនប្រាក់ក្នុងសំណើនេះគឺ៦០លានផោន។
ក្រុមរបស់លោក Pep Guardiola បានទម្លាក់លុយលើកទី២សម្រាប់ការចង់បាន Sanchez ក្រោយសំណើរទីមួយតម្លៃ៥០លានផោនត្រូវបានលោក Wenger បដិសេធ។ ការទទួលយកដោយ ៥៥លានផោនជាលុយឲ្យថ្លៃកីឡាករ ហើយ៥លានផោនទៀតសម្រាប់សេវារត់ការផ្សេងៗព្រមទាំងតម្លៃបន្ថែម។
បែបណាក្ដី! កិច្ចព្រមព្រៀងសម្រាប់ Sanchez កំពុងព្យួរនៅឡើយ ទម្រាំតែក្រុមកាំភ្លើងធំអាចបញ្ចប់ការធ្វើកិច្ចព្រមព្រៀងទិញយកកីឡាករ Thomas Lemar ពី Monaco សិន។ តាមប្រភព Gulliem Balague, Arsenal កំពុងមានទំនុកចិត្តថាពួកគេអាចចុះកុងត្រាយកខ្សែប្រយុទ្ធស្លាបរូបនេះ ហើយសេវារត់ការនិងតម្លៃខ្លួនត្រូវបានគេរាយការណ៍ថាដល់៩០លានផោន៕