ក្នុង​ការ​ប្រកួត​ El Clasico កាល​ពី​ថ្ងៃ​សៅរ៍​ Real Madrid បាន​ចាញ់ ​Barcelona ៣​ទល់​០​ធ្វើ​ឲ្យ​ក្ដី​សង្ឃឹម​រក្សា​ដំណែង​ជើង​ឯក​ La liga ​របស់​ស្ដេច​ស​ ​ហាក់​កាន់​តែ​ពិបាក​តែ​អ្វី​ដែល​ភ្ញាក់​ផ្អើល​បំផុត​នោះ​គឺ​ Mateo Kovasic ចូល​លេង​ជម្រើស​ដំបូង​១១​នាក់​ជំនួស ​Isco។

វត្តមាន​ក្នុង​ជម្រើស​ដំបូង​១១​នាក់​របស់​ខ្សែ​បម្រើ​សញ្ជាតិ​ក្រូអាត​​រូប​នេះ ​គឺ​ពិត​ជា​ភ្ញាក់​ផ្អើល​មែន​ទែន ​ក្រោយ​ជា​ពី​របួស​រយៈ​ពេល​យូរ​ហើយ​ត្រូវ​លោក​ Zidane ទុក​ចិត្ត​ខ្លាំង​ដាក់​ឲ្យ​លេង​ឈុត​ដំបូង។ មូល​ហេតុ​ដែល​លោក​សម្រេច​ចិត្ត​បែប​នេះ​គឺ​ដោយ​សារ​កីឡាករ​មាន​សមត្ថភាព​អាច​បិទ ​Messi មិន​ឲ្យ​ក្រឡុក​ការ​ប្រកួត​តាម​ចិត្ត​ ហើយ​លទ្ធផល​រូប​គេ​ធ្វើ​បាន​ល្អ​​ បើ​ទោះ​បី​ជា​ក្រុម​ចាញ់​ក៏​ដោយ​។

តាម​ប្រភព​ Opta បាន​បង្ហាញ​ស្ថិតិ​នៃ​ការ​បញ្ជូន​បាល់​របស់​ខ្សែ​ប្រើ​វ័យ​២៤​ឆ្នាំ​គឺ​ពិត​ជា​ល្អ​ឥត​ខ្ចោះ​តែ​ម្ដង ​ដោយ​បញ្ជូន​និង​ប៉ះ​សេ​បាល់​២៤​ជោគជ័យ​ទាំង​២៤​ដង​ក្នុង​ការ​ប្រកួត​នេះ​។

 

ស្ថិតិ​នេះ​មាន​ន័យ​ថា​ Mateo Kovasic គឺ​ជា​កីឡាករ​តែ​ម្នាក់​គត់​ដែល​ទទួល​ជោគជ័យ​ក្នុង​ការ​បញ្ជូន​បាល់​១០០%​ជោគជ័យ​ក្នុង​ការ​ប្រកួតEl Clasico៕