Cristiano Ronaldo បានហក់មកកាន់ដំណែងក្នុងនាមជាអ្នកនាំមុខក្នុងការរកគ្រាប់បាល់បាន១០០គ្រាប់ឲ្យ Real Madrid ក្នុងពាន Champions Leagueក្រោយរកបាន២គ្រាប់ក្នុងជ័យជម្នះ៦ទល់០នាការប្រកួតកាលពីយប់មិញ។
កីឡាករ ព័រទុយហ្គាល់រកបាន២គ្រាប់ក្រុមក្នុងចំណោម៦គ្រាប់ នៃជ័យជម្នះលើម្ចាស់ផ្ទះ APOEL កាលពីយប់មិញធ្វើឲ្យកីឡាករវ័យ៣២ឆ្នាំរកបាន៩៨គ្រាប់ ហើយក្នុងនាមជាកីឡាករពាក់អាវរបស់ Real Madrid (មិនគិតគ្រាប់បាល់នៅ Man Utd)ខណៈ Messi លេងឲ្យ Barcelona តាំងពីដើមរៀងមករកបាន៩៧គ្រាប់។
98 – Cristiano Ronaldo has now scored more goals for the same club than any other player in #UCL history (Lionel Messi, 97). Immaculate. pic.twitter.com/eB66umub3B
— OptaJose (@OptaJose) November 21, 2017
ចំនួនលើសខ្សែប្រយុទ្ធ Barcelona មួយគ្រាប់នេះមានន័យថា Ronaldo មានភាគរយខ្ពស់ក្នុងការឈានទៅដល់ ការរកបានគ្រាប់ទី១០០ក្នុង Champions League ឲ្យ Real Madrid បានមុនគេ ខណៈ Messi អាចនឹងពិបាកបន្តិចដោយសារជួបJuventus នៅយប់នេះ។ តែយ៉ាងណាចំនួនគ្រាប់របស់ពួកគេទាំងពីរនៅប្រកៀកប្រកិតគ្នាខ្លាំងណាស់។
ក្រៅពីកំណត់ត្រានេះ Ronaldo ក៏បានបំបែកកំណត់ត្រាខ្លួនឯងក្នុង Champions League ក្នុងនាមជាអ្នករកគ្រាប់បាល់បានច្រើនបំផុតក្នុងរយៈពេលមួយឆ្នាំ។២គ្រាប់យប់មិញមានន័យថា Ronaldo រកបាន១៨គ្រាប់ហើយ ដោយលើសកំណត់ត្រារបស់ខ្លួនឯងកាលពី២រដូវកាលរកបាន១៥គ្រាប់ដូចគ្នា៕
 
18 – Cristiano Ronaldo has now scored 18 Champions League goals in 2017; the record for a single player in a calendar year. Updated. pic.twitter.com/ccVdBBJFJq
— OptaJose (@OptaJose) November 21, 2017
ចំណែកកំណត់ត្រាទី៣គឺកីឡាករវ័យ៣២ឆ្នាំក្លាយជាអ្នកបញ្ជូនបាល់ឲ្យមិត្តរួមក្រុមទាត់បញ្ចូលទី(Assist)ច្រើនជាងគេក្នុងពានរង្វាន់ Champions League រយៈពេល១០រដូវកាលចុងក្រោយគឺ ២៧គ្រាប់។
27 – Cristiano Ronaldo has provided more assists than any other player in #UCL in the last 10 seasons. Generous. pic.twitter.com/9QzxKckH4K
— OptaJose (@OptaJose) November 21, 2017
ចុចអាន៖- មើលស្ថិតិនេះហើយមិននឹកស្មានថាកម្លាំងកាយ RONALDO ធ្លាក់ចុះខ្លាំងបែបនេះសោះ