Crtistiano Ronaldo នឹង​បំបែក​កំណត់​ត្រា​មួយ​ទៀត​នៅ​យប់​នេះ​ក្នុង ​Champions League ខណៈ​ខ្សែ​ប្រយុទ្ធ​វ័យ​៣២​ឆ្នាំ​ត្រូវ​ការ​ត្រឹម​មួយ​គ្រាប់​ទៀត​ប៉ុណ្ណោះ​ ដើម្បី​បំបែក​កំណត់​ត្រា​ខ្លួន​ឯង​កាល​ពី​រដូវ​កាល​មុន​ ដែល​រក​បាន​១៦​គ្រាប់គិត​ត្រឹម​មួយ​ឆ្នាំ(គិត​ពី​ខែ​មករា​ដល់​ខែ​ធ្នូ)​​។

Image result for RONALDO SET TO BREAK ANOTHER CHAMPIONS LEAGUE SCORING RECORD

CR7 រក​បាន​១៦​គ្រាប់​ក្នុង ​Champions League រដូវ​កាល​២០១៥/១៦​ហើយ​រដូវ​កាល​នេះ​ រូប​គេ​រក​បាន​១៦​គ្រាប់​ត្រឹម​រយៈ​ពេល​១១​ខែ​កន្លង​មក។​ប៉ុន្តែ​គាត់​នឹង​ក្លាយ​ជា​កីឡាករ​ដំបូង​ដែល​រក​បាន​១៧​គ្រាប់​ បើ​សិន​ជា​អាច​រក​បាន​ត្រឹម​តែ​មួយ​គ្រាប់​ទៀត​ ក្នុង​ការ​ប្រកួត​២​លើ​ចុង​ក្រោយ​ក្នុង​វគ្គ​ជម្រុះ​តាម​ពូល​នេះ។

Image result for RONALDO SET TO BREAK ANOTHER CHAMPIONS LEAGUE SCORING RECORD

ក្រុម​របស់​លោក Zidane នឹង​ត្រូវ​ជួប​ APOEL នៅ​យប់​ថ្ងៃ​ទី​២១​វិច្ឆិកា​នេះ​ ហើយ​ការ​ប្រកួត​បញ្ចប់​វគ្គ​ជម្រុះ​ក្នុង​ពូល​នឹង​ត្រូវ​ជួប​ Dortmund នៅ​ថ្ងៃ​ទី​៦​ធ្នូ។ Ronaldo រក្សា​បាន​កំណត់​ត្រា​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​បំផុត​ក្នុង ​Champions League ៣​រដូវ​កាល​ចុង​ក្រោយ​បន្តបន្ទាប់​គ្នា​​គឺ​១៦​គ្រាប់​ក្នុង​ឆ្នាំ ២០១៥ និង​២០១៧​និង​១៥​គ្រាប់​ក្នុង​ឆ្នាំ​២០១៣។

Image result for RONALDO SET TO BREAK ANOTHER CHAMPIONS LEAGUE SCORING RECORD

កីឡាករ​បន្ទាប់​គឺ ​Lionel Messi ដោយ​រក​បាន​១៣​គ្រាប់​ឲ្យ ​Barcelona ឆ្នាំ ២០១២ និង​២០១៦​ ស្មើ​នឹង​កំណត់​ត្រា​របស់​ Ronaldo នៅ​ឆ្នាំ ២០១២​ និង​២០១៤។

ប្រធាន​ក្រុម​របស់​ព័រទុយហ្គាល់ ​ក៏​ជា​កីឡាករ​រក​បាន​គ្រាប់​បាល់​ល្អ​បំផុត​ក្នុង ​Champions League ជាមួយ​នឹង​១៧​គ្រាប់​នៅ​រដូវ​កាល​២០១៣/១៤។រដូវ​កាល​នេះ​រូប​គេ​ក៏​ជា​អ្នក​ឈរ​កំពូល​តារាង​អ្នក​រក​គ្រាប់​បាល់​ច្រើនជាង​គេ​ ជាមួយនឹង​៦​គ្រាប់​ លើស​ខ្សែ​ប្រយុទ្ធ ​Harry Kane របស់ ​Tottenhamដែល​រក​បាន​៥​គ្រាប់៕