លោក Jose Mourinho បានបញ្ជាក់ថា Paul Pogba មិនបានមកហ្វឹកហាត់កាលពីព្រឹកថ្ងៃច័ន្ទ ជាមួយមិត្តរួមក្រុមត្រៀមសម្រាប់ជួប Sevilla ក្នុងChampions League នោះទេ។
ខ្សែបម្រើជម្រើសជាតិបារាំងមិនបានឃើញហ្វឹកហាត់តាមកាលវិភាគសំខាន់របស់ក្រុមនោះទេ បើតាមបញ្ជាក់របស់អ្នកថតរូបរបស់ក្លឹប ប៉ុន្តែប្រភពមួយចំនួនថារូបគេបានមកហ្វឹកហាត់វិញពេលអ្នកថតរូបត្រឡប់ទៅវិញ។ Pogab មិនបានចូលលេងក្នុងការប្រកួតដែល Manchester Unitd ឈ្នះក្រុម Liverpool ក្នុងលទ្ធផល២ទល់១ហើយត្រូវបានគេរំពឹងថា មិនទាន់មានភាពរឹងមាំគ្រប់គ្រាន់សម្រាប់ជំនួបជាមួយ Sevilla។ លោក Mourinho បានបដិសេធពីអវត្ដមានមិនមកហ្វឹកហាត់របស់Pogba ប៉ុន្តែបានបញ្ជាក់ពីមូលហេតុនេះ។
“គាត់បានមកហ្វឹកហាត់ ពេលអ្នកទាំងអស់គ្នាត្រឡប់ទៅវិញ ខ្ញុំក៏មិនដឹងដែរថាគាត់បានហ្វឹកហាត់ច្រើនប៉ុណ្ណាទេ តែគាត់មកវិញមែនពេលដែលអ្នកចេញទៅ”។
គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ក៏បានបញ្ជាក់ថា Anthony Martial អាចចូលលេងទល់នឹង Sevilla បានបន្ទាប់ពីខកខានក្នុងការប្រកួតជាមួយ Liverpool។ ខ្សែប្រយុទ្ធសញ្ជាតិបារាំងមិនបានចូលលេងទេក្នុង២ប្រកួតចុងក្រោយ ប៉ុន្តែរូបគេមានវត្តមានវិញក្នុង Champions League ទល់នឹង Sevilla។
លទ្ធផលស្មើ0-0កាលពីជើងទីមួយក្នុងប្រទេសអេស្ប៉ាញបានធ្វើឲ្យដំណើរនៃការឆ្លងផុតវគ្គ១៦ក្រុមចុងក្រោយហាក់មិនទាន់មានលំនឹង ប៉ុន្តែបិសាចក្រហមនឹងត្រូវតែយកឈ្នះឲ្យបានជាមួយនឹងកីឡាករពេញជើងរបស់ខ្លួន។ Marcos Rojo, Daley Blind, Phil Jone និង Ander Herrera នៅតែមិនបានលេងដោយសាររបួសហើយលោក Jose Mourinho បានប្រកាសថា Jone មិនអាចលេងបានឲ្យជម្រើសជាតិអង់គ្លេសក្នុងមិត្តភាពមុន World Cup៕