ត្រឹម​វ័យ​២៥​ឆ្នាំ​ Neymar ទទួល​បាន​កាត​ពិន័យ​ក្នុង​អាជីព​បាល់ទាត់​ច្រើន​ជាង​ ​Pepe ដែល​បច្ចុប្បន្ន​កំពុង​លេង​នៅ​ Besiktas ហើយ​ពិភពលោក​ចាត់​ទុក​ថា ​ជា​កំពូល​កីឡាករ​បាល់ទាត់​លេង​កាច​ជាង​គេ​បំផុត​ក្នុង​តំបន់​អឺរ៉ុប។

Image result for neymar red card

ទោះបី​ជា​គេ​ចាត់ទុក​ថា​ ជា​កីឡាករ​មាន​ទេពកោសល្យ​ជាង​គេ​បំផុត​ក្នុង​ភព​ផែនដី​យើង​នេះ​ Neymar នៅ​តែ​បង្កើត​ភាព​ភ្ញាក់ផ្អើល​ ពិសេស​ស្ថិតិ​នៃ​ការ​ទទួឡ​បាន​កាត​ពិន័យ​បាល់ទាត់​។ ចាប់​ផ្ដើម​ចេញ​ពី​កីឡាករ​អាជីព​ពេញលេញ​នៅ​ក្លឹប ​Santos មក​ដល់​ PSG បច្ចុប្បន្ន​ Neymar ទទួល​បាន​កាត​ក្រហម​ពិន័យ​ដេញ​ចេញ​ពី​ការ​ប្រកួត​៨​ដង​ ខណៈ​កាត​លឿង​ទទួល​បាន​១៣៨​កាត​ ដែល​នេះ​គឺ​ជា​ចំនួន​មួយ​ដ៏​ច្រើន​លើស​លប់​ ទោះ​បី​ជា​លេង​ក្នុង​តំបន់​ប្រយុទ្ធ​ក៏​ដោយ។

Image result for Pepe red card

ចំនួន​នេះ​វា​ច្រើន​ជាង​កាត​ក្រហម​ និង​លឿង​របស់ ​Pepe ដែល​លេង​ក្នុង​តំបន់​ការពារ​ហើយ​ត្រូវ​រ៉ាប់រង​បិទ​ខ្សែ​ប្រយុទ្ធ​គ្រាប់​ស្ថានការណ៍​។​​ វ័យ​៣៤​ឆ្នាំ​ Pepe បាន​ការ​លឿង​ត្រឹម​តែ​១១៩ និង​កាត​ក្រហម​ត្រឹម​តែ​៦​ដង​ប៉ុណ្ណោះ។

Image result for Pepe red card

ចំណែក​កីឡាករ​ដែល​ទទួល​បាន​កាត​លឿង​ និង​ក្រហម​ច្រើន​ជាង​គេ​បំផុត​នា​ពេល​បច្ចុប្បន្ន​នេះ​គឺ​ Sergio Ramos ​វ័យ​៣១​ឆ្នាំ​ដោយ​ទទួល​បាន​ ២២១​កាតលឿង​ និង​២៣​កាត​ក្រហម​គិត​ទាំង​ កាល​លេង​នៅ ​Sevilla, Real Madrid និង​ជម្រើស​ជាតិ​អេស្ប៉ាញ​។ អ្វី​ដែល​គេ​ចង់​ដឹង​បំផុត​នោះ​គឺ ពេល​Neymar មាន​វ័យ​៣០​ឆ្នាំ​ជាង​ប្រហែល​ Pepe និង ​Ramos តើ​ទទួល​បាន​កាតលឿងនិងក្រហម​ប៉ុន្មាន?៕