Barcelona កំពុង​បង្ហាញ​ចំណាប់​អារម្មណ៍​ចុះ​កុង​ត្រា​ យក​ខ្សែ​បម្រើ​របស់ ​Manchester United ២​រូប​គឺ​កីឡាករ Ander Herrera និង ​Juan Mata នេះ​បើ​តាម​ប្រភព​ពី​កាសែត​អេស្ប៉ាញ​ Diario Gol។

Juan Mata Ander Herrera Manchester United Aston Villa 04042015

Herrera មាន​វ័យ​២៨​ឆ្នាំ​ទៅ​ហើយ​ធ្លាប់​លេង​នៅ​ Atletico Balbao ក្រោម​ការ​ដឹកនាំ​របស់​លោក Ernesto Valverde ដែល​មក​ដឹកនាំ Barca បច្ចុប្បន្ន​ ខណៈ​ពេល​ដែល ​Mata មាន​វ័យ​២៩​ឆ្នាំ​ទៅ​ហើយ​នឹង​ត្រូវ​ផុត​កុង​ត្រា​ពេល​ចប់​រដូវ​កាល​នេះ។

Image result for Ander Herrera and Juan Mata

លោក Valvere នៅ​តែ​រក្សា​គោល​បំណង​ចង់​បាន​កីឡាករ​លេង​នៅ​តំបន់​បម្រើ​ពីរ​រូប​នេះ ​មក​ជំនួស​កន្លែង​ Andre Gomes ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ នឹង​ចាក​ចេញ​ពី​ក្លឹប​ បន្ទាប់​ពី​មិន​បាន​ជាប់​ជម្រើស​ដំបូង​នៅ​កីឡដ្ឋាន Camp Nou។