ក្រុម​បិសាច​ក្រហម ​Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​នឹង​កំពុង​តាមដាន​កីឡាករ​វ័យ​ក្មេង​ក្នុង​ថ្នាល​យុវជន​របស់ ​Barcelona ដែល​ចូល​រួម​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​វ័យ​ក្មេង​១៧​ឆ្នាំ​ដែល​ចូល​រួម​ក្នុង​ពាន​រង្វាន់ FIFA U17 World Cup នៅ​ឥណ្ឌា។

Image result for Abel Ruiz

 Abel Ruiz ពាក់អាវលេខ៩

ក្នុង​ពាន​រង្វាន់​នេះ​ ក្រុម​អេស្ប៉ាញ​កំពុង​តែ​បង្ហាញ​ទម្រង់​លេង​ល្អ​ខ្លាំង​បំផុត​ដោយ​បាន​បំបាក់​ក្រុម ​U17 បារាំង​២​ទល់​១​​ឡើង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ ដែល​ត្រូវ​ជួប​ក្រុម ​U17​អ៊ីរ៉ង់​នៅ​កីឡដ្ឋាន Jawaharlal Nehru Stadium ។ ការ​ដេញ​ថ្លៃ​បាន​កើន​ឡើង​ពេញ​ពិភពលោក ​ហើយ​ពេល​នេះ​កំពុង​តែ​ដំណើរ​ការ​នៅ​ប្រទេស​ឥណ្ឌា ​ខណៈ​ក្លឹប​ធំ​មួយ​ចំនួន​បាន​ឲ្យ​ភ្នាក់​ងារ​របស់​ខ្លួន​ទៅ​តាម​ដាន​ទម្រង់​លេង​របស់​កីឡាករ​គ្រប់​ៗ​ជម្រើស​ជាតិ​ទៀត​ផង។ កីឡាករ​វ័យ​ក្មេង​ដែល​គេ​ចាប់​អារម្មណ៍​ជាង​គេ​គឺ​ Abel Ruiz, Juan Miranda, Sergio Gomez និង Mateu Morey។

Man United eyeing transfers of FOUR players from major Champions League rivals

​​                          Juan Miranda(អាវលេខ៣), Sergio Gomez​(អាវលេខ១០) 

Image result for Mateu Morey

    Mateu Morey

កាសែត​កីឡា​ប្រចាំ​ថ្ងៃ​របស់​អេស្ប៉ាញ​ Sport English បាន​និយាយ​ថា​ Man Utd, Man City, និង​ Bayern Munich ចង់​បាន​កីឡាករ​៤​នាក់​នេះ​ខ្លាំង​។ ប្រភព​ដដែល​ថា​កីឡាករ​តាំង​៤​រូប​នេះ​ មាន​តម្លៃ​ផ្ដាច់​កុង​ត្រា​២.២៥​លាន​ផោន​ បើ​ចង់​បាន​ពួក​គេ​ឲ្យ​ចាក​ចេញ​ពី​កីឡដ្ឋាន Camp Nou ដែល​នេះ​ធ្វើ​ឲ្យ​ក្លឹប​រួម​ទីក្រុង​Manchester ​ដេញ​ថ្លៃ។

Man United eyeing transfers of FOUR players from major Champions League rivals

Abel Ruiz ក៏​ត្រូវ​បាន​ក្រុម​កាំភ្លើង​ធំ ​Arsenal ឃ្លាំ​មើល​ផង​ដែរ​ ដោយ​ក្លឹប​មាន​មូលដ្ឋាន​នៅ​ភាគខាងជើង​ទី​ក្រុង​ឡុងដុង​ កំពុង​ស្វែងរក​វិធី​សាស្រ្ត​ដែល​អាច​ទៅ​រួច ​នាំ​យក​រូប​គេ​មក​អង់គ្លេស​ហើយ​ក្រៅ​ពី​នេះ​ក៏​មាន​ Chelsea ផង​ដែរ៕