Lionel Messi កំពុងតែមានព័ត៌មានចាកចេញពីចBarcelona នៅរដូវកាលក្រោយចហើយឪពុករបស់គាត់ក៏បាននិយាយជាមួយចMan City រួចហើយ អំពីការផ្ដល់ភាពងាយស្រួលក្នុងផ្ទេរទៅលេងនៅ Etihad។
ខ្សែប្រយុទ្ធជម្រើសអាហ្សង់ទីនកំពុងតែពិចារណាជម្រើសរបស់ខ្លួន ខណៈរូបគេ មិនទាន់បានកាន់ប៊ិចចុះហត្ថលេខាថ្មី ជាមួយBarcelona នៅឡើយ ទោះបីជាកុងត្រាចាស់របស់គាត់ផុតនៅឆ្នាំ២០១៨ខាងមុខ។ នេះមានន័យថា Messi អាចចាកចេញពីក្លឹបដោយគ្មានតម្លៃខ្លួន ហើយនិយាយពីការដោះដូរបានយ៉ាងស្រួល មិនទាក់ទាមជាមួយច្បាប់ទិញកីឡាកររបស់អេស្ប៉ាញឡើយ។
តាមប្រភព The Sun, លោក Jorge Messi ដែលជាឱពុករបស់ Leo បានជួបជាមួយប្រធានក្លឹប Man City លោក Txiki Begiristain កាលពីថ្មីៗនេះពិភាក្សាអំពីការផ្ទេរមក Premier League។ បែបណាក្ដី! Barca នៅតែមានទំនុកចិត្តរក្សា Messi ឲ្យលេងនៅCamp Nou ខណៈពេលនេះទាំង Messi និងឪពុករបស់គាត់ ជាប់កុងត្រាជាមួយក្លឹបនៅឡើយ។
Man City ធ្លាប់បានបដិសេធធ្វើការផ្ទេរយកម្ចាស់បាល់មាស Ballon d’Or ៥សម័យកាល ប៉ុន្តែការការចង់បានកំពូល Super Star រូបនេះ អស់រយៈពេលដ៏យូរមកហើយនោះ ពួកគេកំពុងរងចាំស្ថានភាពកើតឡើង ដែលហាក់មិនសូវអំណោយផលរបស់Barcelona សិន៕