តារា​បាល់ទាត់​របស់​ Real Madrid ​កីឡាករ​ Cristiano Ronaldo ​នៅ​តែ​មាន​ភាគរយ​ចាក​ចេញ​ពី​ក្លឹប​មុន​ពេល​រដូវ​ដោះដូរ​កីឡាករ​ត្រូវ​បិទ​ នេះ​បើ​តាម​ប្រភព​ពី​អេស្ប៉ាញ។

ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ​មាន​ទំនាក់ទំនង​ផ្ទេរ​ចេញ​កីឡដ្ឋាន ​Bernabeu ក្នុង​ដើម​រដូវ​កាល​នេះ​ប៉ុន្តែ​ មន្ត្រី​របស់ ​Real Madrid ​ បាន​មក​និយាយ​ជា​មួយ​កីឡាករ​មិន​ឲ្យ​ចាក​ចេញ​វិញ។ Manchester United គឺ​ជា​ក្លឹប​មួយ​ដែល​មាន​ចំណាប់​អារម្មណ៍​ចង់​បាន​កីឡាករ​វ័យ​៣២​ឆ្នាំ​​ ហើយ​ពួក​គេ​ក៏​នៅ​តែ​ចង់​បាន​អតីត​ខ្សែ​ប្រយុទ្ធ​ស្លាប​របស់​ខ្លួន​​ ដោយ​ធ្លាប់​បាន​ទៅ​ពិភាក្សា​ជាមួយ​ Ronaldo។

ចំណែក​មូលហេតុ​ដែល​រូប​គេ​ចង់​ចាក​ចេញ​ពី​ Real ដោយ​ការ​ពិន័យ​មិន​ឲ្យ​លេង​ចំនួន​៥​ប្រកួត​ បន្ទាប់​ពី​រុញ​អាជ្ញាកណ្ដាល​ពី​ក្រោយ​ពេល​ Real Madrid ​ឈ្នះ Barcelona ៣ទល់​១​នៅ​កីឡដ្ឋាន ​Camp Nou ហើយ​កាសែត​បារាំង​ El Paris បាន​បញ្ជក់​ថា​ មូល​ហេតុ​នេះ​បានធ្វើ​ឲ្យ​កីឡាករ​​ សម្រេច​ចិត្ត​ពី​អនាគត​របស់​ខ្លួន។

ប្រភព​ជិត​ស្និត​នឹង​ Ronaldo បាន​និយាយ​ក្នុង​វេប​ខាង​លើ​ថា​៖ ឥឡូវ​នេះ​ គាត់​កំពុង​តែ​ផ្ដោត​សំខាន់​ការ​ប្រកួត​របស់​គាត់។ គាត់​គ្រាន់​តែ​ខឹង​អំពី​ការ​ពិន័យ​មិន​ឲ្យ​លេង​៥​ប្រកួត ​​ហើយ​ខណៈ​ពេល​ដែល​គាត់​ពិន័យឲ្យ​នៅ​ក្រៅទីលានហ្វឹកហាត់ និង​មិត្ត​រួម​ក្រុម​ ​​គាត់​មិន​អាច​ធានា​ថា​នៅ​ឬ​ក៏​ទៅ​នោះ​ទេ។ ​យើង​នឹង​ចាំ​មើល​នៅ​នឹង​មាន​អ្វី​កើត​ឡើង​នៅ​ចន្លោះ​ពី​ឥឡូវ​ដល់​ថ្ងៃ​ទី​៣១​សីហា។”

Real Madrid បាន​លក់​ James Rodriguez, Alvaro Morata, និង ​Danilo ក្នុង​រដូវ​ក្ដៅ​នេះ​​ ប៉ុន្តែ​ពួក​គេ​បាន​រំពឹង​ថា​នឹង​នាំ​យក​ Kylian Mbappa។​ បែប​ណា​ក្ដី​លោក ​Zidane នៅ​តែ​ពេញ​ចិត្ត​ពី​ទម្រង់​ប្រយុទ្ធ​របស់​គាត់​​ ហើយ​ក្លឹប​នឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​បិទ​ផ្លូវ​Ronaldo មិន​ឲ្យ​ចាក​ចេញ​ដោយ​បន្ត​កុង​ត្រា​រយៈ​ពេល​វែង

ប្រភព៖ Metro