ប្រធាន​ក្រុម​ Real Madrid ​កីឡាករ Sergio Ramosបាន​និយាយ​ដល់​អ្នក​គាំទ្រ​របស់​ក្លឹប ​ឲ្យ​បង្ហាញ​ការ​គោរព ​និង​កុំ​និយាយ​ចំអក​ដល់​ Pique អី ​អំឡុង​ពេល​កីឡាករ​រូប​នេះ​ ចូល​លេង​ក្នុង​ជម្រើស​ជាតិ​អេស្ប៉ាញ​ទល់​នឹង​អ៊ីតាលីក្នុង​ជម្រុះ​ World Cup។

ប្រធាន​ក្រុម ​Real Madrid និង ខ្សែ​ការពារ​ Barcelona កីឡាករ​ Gerrard Pique គឺ​ជា​សត្រូវ​ស្លាប់​រស់​ក្នុង​ពាន​រង្វាន់ ​La liga ប៉ុន្តែ​អ្នក​ទាំង​ពីរ​នឹង​ចាប់​ដៃគ្នា ​ក្នុង​តំបន់​ប្រយុទ្ធ​ក្នុង​ក្រុម​ជម្រើស​ជាតិ​នៅ​ទឹក​ដី​របស់​អេស្ប៉ាញ។ ជា​រឿយៗ Pique តែង​ត្រូវ​បាន​អ្នក​គាំទ្រ​បាញ់​ ចំអក​ខ្លាំង​ពេល​លេង​ឲ្យ​ជម្រើស​ជាតិ​ប៉ុន្តែ​ Ramos បាន​និយាយ​ថា​ កុំ​បង្ហាញ​ការ​​ចំអក​ឡកឡឺយ​ដល់​គាត់​អី​ើ

“ ទៅ​កាន់​ Pigue ឬ​ក៏​នរណា​ម្នាក់​​អ្នក​ត្រូវ​តែ​បង្ហាញ​ការ​គោរព​ដល់​កីឡាករ​។ ​ខ្ញុំ​ស្នើ​ឲ្យ​អ្នក​គាំទ្រ​របស់​យើង​ជ្រោមជ្រែង​ក្នុង​ការ​ប្រកួត ​វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​តឹងតែង​។​យើង​ចង់​បាន​ការ​លេង​មួយ​ដ៏​ល្អ​ និង​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​យើង។”

ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​និង​អ៊ីតាលី​មាន​១៦​ពិន្ទុ ​ស្មើ​គ្នា​ក្នុង​ពូល ​G ប៉ុន្តែ​អេស្ប៉ាញ​ឈរ​លេខ​មួយ​ដោយ​សារ​ការ​ចំណេញ​គ្រាប់​បាល់៕