វេបសាយ​ និង​ បណ្ដាញ​ផ្សព្វផ្សាយ​របស់​អង់គ្លេស​​បាន​ចុះ​ផ្សាយ​យ៉ាង​គគ្រឹកគគ្រេង​ឡើង​វិញ​ ដោយ​ទទួល​បាន​ពី​ប្រភព​ដើម​ Don Balonរបស់​អេស្ប៉ាញ ថា​ Manchester United បាន​ដេញ​ថ្លៃ​យក​ Gareth Bale សារ​ជាថ្មី​​ពី​ Real Madrid ក្នុង​តម្លៃ​៩២​លាន​ផោន។

ប្រភព​ដើម​ពី​អេស្ប៉ាញ​និយាយ​ថា​​ Red Devils បាន​ជម្រុញឲ្យ​ Los Blancos ដោះស្រាយ​ឲ្យ​បាន​ឆាប់​ ធ្វើ​យ៉ាង​ណា​ពិភាក្សា​គ្នា​លើ​ការ​ដេញ​ថ្លៃ​យក ​Bale ទៅ​លេង​នៅ ​Old Trafford។ កាល​ពី​ឆ្នាំ​២០១៣ Real Madrid បាន​ពិចារណា​ចំណាយ​លុយ​៨៥​លាន​ផោន​ទិញ​យក​អតីត​ខ្សែ​ប្រយុទ្ធ​ស្លាប​នេះ​ពី Spurs។

ទម្រង់​លេង​ឡើង​ខ្លាំង​របស់​ Marco Asensio ដល់​កម្រិត​មួយ​ស្មើ ​Bale ទៅ​ហើយ​នោះ​ ធ្វើ​ឲ្យ​កីឡាករ​សញ្ជាតិ​វែល​អាច​ពិបាក​ប្រជែង ​ក្រោយ​រូប​គេខំ​ទាំង​របួស​ផង​នោះ។ ក្រោយ​ពេល​កីឡាករ​វ័យ​ក្មេង​សញ្ជាតិ​អេស្ប៉ាញ​ បាន​រក្សា​ការ​តាម​ស្មើ​ Valencia កាល​ពី​ម្សិលមិញ​២-២​Bale ហាក់​មិន​មាន​ប្រសិទ្ធភាព​រក​គ្រាប់​បាល់​សោះ​ឡើយ។

បើ​តាម​ប្រភព៖ Jose Mourinho នឹង​សម្រេច​ចិត្ត​ទិញ​យក ​Bale មុន​រដូវ​កាល​ដោះដូរ​កីឡាករ​ត្រូវ​បិទ​នៅ​ថ្ងៃ ​ទី ​៣១ ​ខែ​ សីហា​នេះ៕