ក្រុមបិសាចក្រហម Manchester United បានយកឈ្នះក្រុមញញួរធំ West Ham ក្នុងលទ្ធផល៤ទល់០នាការប្រកួតក្នុង Premier League សប្ដាហ៍ទីមួយ កាលពីយប់មិញ ហើយបើមើលទៅលើទម្រង់ប្រយុទ្ធពិតជាកក្រើកខ្លាំងមែនទែន។
៤គ្រាប់របស់ Man Utd រកបានដោយកីឡាករខ្សែប្រយុទ្ធថ្មី Romelu Lukaku ២គ្រាប់នាទី៣៣ និងនាទី៥២ នាទី៨៧ដោយ Anthony Martial និងខ្សែបម្រើតម្លៃ១០០លាន Paul Pobga។
ជ័យជម្នះនេះធ្វើឲ្យក្រុមមានមូលដ្ឋាននៅទឹកដី Manchester ឈរកំពូលតារាងបណ្ដោះអាសន្ន មាន៣ពិន្ទុពីពីលើក្រុម Huddersfield Town, Man City, Spurs, Arsenal, Burnley, Everton, និង West Brom ដែលទទួលបានជ័យជម្នះដូចៗគ្នា៕
[youtube id=”42yLYV6pnZ8″]