ក្រុមស្ដេច Real Madrid បានយកឈ្នះក្រុមអ្នកមានបុណ្យ Barcelona ក្នុងលទ្ធផល៣-១នាការប្រកួត Spanish Cup ជើងទីមួយក្នុងកីឡដ្ឋាន Camp Nou កាលពីព្រឹកថ្ងៃទី១៤ខែសីហា។
ចូលវគ្គទីមួយក្រុម ទាំងពីរមិនអាចបំបែកពងមាន់បាននោះទេ ទោះបីការប្រកួតមានសភាពតឹងតែងខ្លាំងក៏ដោយ ខណៈ Real Madrid ទទួលបានកាតលឿងបី ហើយ Barcelona កាតលឿង២។
ចូលវគ្គទីនាទី៥០ការប្រកួតកាន់តែក្ដៅគគុករហូតធ្វើឲ្យ Gerard Pigue ប៉ះបាល់ចូលទីខ្លួនឯងឲ្យ Real Madrid នាំមុខបណ្ដោះអាសន្ន ។ប៉ុន្តែ Messi ទាត់បាល់ពិន័យ១១ម៉ែត្របានសម្រេចតាមស្មើវិញ ដោយសារកំហុស Marcelo នៅតំបន់គ្រោះថ្នាក់នៅនាទី៧៧ ។
បីនាទីក្រោយមកពោលគឺនាទី៨០ C. Ronaldo បន្ថែមគ្រាប់ទី២ឲ្យ Realនាំមុខសារជាថ្មី ហើយដល់៩០នាទីជិតនឹងចប់ការប្រកួតទៅ ហើយខ្សែបម្រើប្រយុទ្ធវ័យក្មេង Marco Asensio ទាត់បញ្ចូលទីមុំ៩០ដឺក្រេ សម្រេចគ្រាប់ទី៣យកជ័យឈ្នះតែម្ដង។
[youtube id=”eDqv1iAPcjg”]