ក្រុម Real Madrid នៅតែរក្សាភាពខ្លាំងរបស់ខ្លួនក្នុងពានរង្វាន់ Champions League ដោយបានយកឈ្នះក្រុម Paris Saint-Germain ដោយលទ្ធផល៣ទល់១ ក្នុងការប្រកួតជើងទីមួយវគ្គ១៦ក្រុមចុងក្រោយពាន Champions League។
ការប្រកួតនៅវគ្គទី១ក្រុមទាំងពីរបំបែកពងមាន់បានមួយគ្រាប់ម្នាក់ដោយខ្សែបម្រើ Adrien Rabiot ជាអ្នករកបានគ្រាប់បាល់នាំមុខនៅនាទី៣៣ ប៉ុន្តែ Ronaldo រកបានគ្រាប់បាល់តាមស្មើវិញដោយទាត់បាល់ពិន័យ១១ម៉ែត្រនៅនាទី៤៥មុនចប់វគ្គ។
ចូលវគ្គទី២ Real Madrid បន្តវាយសម្រុកយ៉ាងខ្លាំងរហូតរកបាន២គ្រាប់បន្ថែមទៀតដោយ Ronaldo ដដែលប្រើជង្គង់ឆ្វេងអុកបាល់បញ្ចូលទីនាទី៨៣ មុនពេលMarcelo រកបានគ្រាប់បាល់ទី៣ឲ្យ Real Madrid នៅនាទី៨៦។
លទ្ធផលនេះបានធ្វើឲ្យ Real Madrid បន្តដង្ហើមក្នុង Champions League ។ ក្រុមទាំងពីរនឹងត្រូវជួបគ្នានៅជើងទី២ក្នុងទឹកដីរបស់PSG ម្ដងនៅថ្ងៃទី៧មីនាឆ្នាំ២០១៨។ វីដេអូខាងក្រោម៖
[youtube id=”gMX9Txi65c0″]