ក្រុម​មក​ពី​អាមេរិក​ខាងត្បូង​ត្រូវ​បាន​ក្រុម​នៅ​អឺរ៉ុប​ស៊ុត​បញ្ចូល​ទី​៦​គ្រាប់​​ ដែល​នេះ​ជា​ការ​ចាញ់​​ក្រុម​គូប្រជែង​មក​ពី​អឺរ៉ុប​ដ៏​ធ្ងន់​បំផុត​ចាប់​តាំង​ពី​ឆ្នាំ​១៩៥៨​មក។

Messi លេង​មិន​បាន​ទេ​ក្នុង​ការ​ប្រកួត​នេះ​ ដោយ​សារ​របួស​សរសៃពួរ​អំឡុង​ពេល​ហ្វឹកហាត់ ​ប៉ុន្តែ​គាត់​នៅ​តែ​តាម​មើល​មិត្ត​រួម​ក្រុម​លេង​។ ក្រោយ​ចប់​វគ្គ​ទី​មួយ​តារា​របស់ ​Barca បាន​និយាយ​ទៅ​កាន់​មិត្ត​រួម​ក្រុម​ ពេល​ដែល​ក្រុម​អេស្ប៉ាញ​នាំ​មុខ​២​ទល់​១​ដោយ​ព្យាយាម​លើក​ទឹក​ចិត្ត​ដល់​មិត្ត​រួម​ក្រុម​ទាំង​អស់។

ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​!​ការ​និយាយ​របស់​គាត់ ​ហាក់​មិន​ទទួល​បាន​ផល​ល្អ​នោះ​ទេ​ ក្រោយ​អេស្ប៉ាញ​បន្ត​ស៊ុត​បញ្ចូល​ទី​ក្រុម​របស់​ខ្លួន​ហើយ ​Messi ទ្រាំ​មិន​បាន​ក៏​ដើរ​ចេញ​ក្រោយ​ការ​ប្រកួត​នៅ​សល់​១០​នាទី​ចុង​ក្រោយ។ ប៉ុន្តែ​ទោះ​បី​ជា​ទទួល​ការ​ខក​ចិត្ត​ Messi ត្រូវ​បាន​គេ​រាយការណ៍​​ បាន​បន្ត​និយាយ​លើក​ទឹក​ចិត្ត​មិត្ត​រួម​ក្រុមក្នុង​បន្ទប់​ផ្លាស់​សម្លៀក​បំពាក់​ក្រោយ​ការ​ប្រកួត។ Diario Ole បាន​ដក​ស្រង់​សម្ដី​របស់​គាត់​ថា​៖” We come Through This Together. United”( យើង​មក​ជាមួយ​គ្នា​យើង​ទទួល​អស់​គ្នា​!​រួបរួម​គ្នា​ឡើង”។

តាម​ប្រភព​ដដែល​! កាយវិការ​និង​សម្ដី​ទាំង​នេះ​ ទទួល​បាន​ការ​យល់​ស្រប​ពី​មិត្ត​រួម​ក្រុម​របស់​គាត់​ទាំងអស់​។ ​Messi វ័យ​៣០​ជាង​ទៅ​ហើយ​ព្រឹត្តិការណ៍ ​World Cup ឆ្នាំ​នេះ​អាច​ជា​ការ​ឱកាស​ចុង​ក្រោយ ​ក្នុង​ការ​លើក​ពាន​ដែល​មាន​តម្លៃ​បំផុត​ក្នុង​ពិភព​បាល់​ទាត់។

គាត់​បាន​ដឹង​ថា​ទោះ​បី​ជា​ទេពកោសល្យ​របស់​គាត់​ទាំង​អស់​ គាត់​មិន​អាច​ឈ្នះ​ពាន​នេះ​បាន​ដោយ​ខ្លួន​គាត់​បាន​ឡើយ​ដោយ​មិត្ត​រួម​ក្រុម​ជា​អ្នក​គាំទ្រ​លើ​ទីលាន​​ ហើយ​ក្នុង​ស្ថានភាព​នេះ​គេ​ជឿ​ថា​​ពួក​គេ​ អាច​ឈ្នះ​ពាន​នេះ​ក្នុង​ប្រទេស​រុស្សី​៕