Luke Shaw បាន​ប្រកែក​ជាមួយ​ជាមួយ​នឹង​ការ​សម្រេច​ចិត្ត​របស់​លោក​ Jose Mourinho ​អំឡុង​ពេល​ការ​ប្រកួត​ដែល​Manchester United ក្នុង​ពាន​FA Cup ជាមួយ​ Brighton​ហើយ​បាន​ប្រើ​សម្តី​ខឹង​មួយ​មក​កាន់​គ្រូ​បង្វឹក។

ខ្សែ​ការពារ​ស្លាប​ឆ្វេង ​ត្រូវ​បាន​ប្ដូរ​ចេញ​បន្ទាប់​លេង​បាន​៤៥​នាទី​ដំបូង​ ខណៈ​ដែល​លោក ​Jose Mourionho មិន​សប្បាយ​ចិត្ត​ទម្រង់​លេង​របស់​គាត់។ Daily Mail បាន​រាយការណ៍​ថា​ Shaw បាន​ត​ម៉ាត់​ទៅ​នឹង​ការ​សម្រេច​ចិត្ត​ អំឡុង​សម្រាក​ពេល​ចប់​វគ្គ​ទី​១​ក្នុង​បន្ទប់​ផ្លាស់​សំលៀក​បំពាក់ ​ហើយ​ត្រូវ​ការ​ចម្លើយ​គ្រប់​គ្រាន់​ពី​គ្រូ​បង្វឹក។

ខ្សែ​ការពារ​អង់គ្លេស​បាន​និយាយ​ទៅកាន់​លោក​ Jose Mourinho ថា​៖”​ហេតុអ្វី​បាន​ជា​អ្នក​តែងតែ​​​ដក​ខ្ញុំ​ចេញ​ទៅ​វិញ?”‘Why are you always picking on me?’=មាន​អត្ថន័យ​ដក​ចេញ​ក្រោយ​លេង​បាន​៤៥​នាទី។

ហើយ​ពេល​នោះ​លោក ​Jose Mnourinho បាន​ប្រាប់ ​Shaw គាត់​ការពារ​មិន​សូវ​ល្អ​គ្រប់​គ្រាន់។ ​លោក​និយាយ​បែប​នេះ​ពេល​ធ្វើ​សន្និសីទ​ក្រោយ​ការ​ប្រកួត។

តាម​ពិត​ទៅ​!​ស្ដាយ​លេង​របស់ ​Shaw មិន​ត្រូវ​នឹង​របៀប​លេង​របស់​លោក​ Jose Mourinho រួច​ទៅ​ហើយ​បាន​ជា​គ្រូ​បង្វឹក​រូប​នេះ​មិន​សូវ​ដាក់​ឲ្យ​ចូលលេង​ហើយ​ដក​ចេញ​ជា​ញឹកញាប់​ពេល​លេង​បាន​៤៥​នាទី​ដំបូង៕