តើប្រិយមិត្តមានឆ្ងល់ទេមកដល់ថ្ងៃនេះហើយក្រុមជម្រើសជាតិម៉ារ៉ុក មិនទាន់បានបញ្ចេញឈុតសម្រាប់យុទ្ធនាការ World Cup នៅរុស្សី ខណៈក្រុមទាំងអស់បានបញ្ចេញឲ្យអ្នកគាំទ្របានដឹង និងត្រៀមទុកសម្រាប់គាំទ្ររួចទៅហើយ។
តាមពិតទៅ!ឈុតទាំងនេះបានបោះពុម្ពរួចហើយ ប៉ុន្តែមិនទាន់បានបង្ហាញកាលបរិច្ឆេទបង្ហាញឲ្យឃើញ ពីព្រោះតែសហព័ន្ធបាល់ទាត់ប្រទេសនៅអាហ្វ្រិកខាងជើងមួយនេះមានបញ្ហាចម្រូងចម្រាសជាមួយក្រុមហ៊ុនក្លែងបន្លំឈុតលក់ឲ្យអ្នកគាំទ្រខុសច្បាប់។
ហេតុផលមួយដែលគួរឲ្យទុកចិត្តនោះក្រុមហ៊ុន Adidas និងសហព័ន្ធបាល់ទាត់ម៉ារ៉ុក មានការព្រួយបារម្ភពីក្លែងបន្លំ។ នៅប្រទេសម៉ារ៉ុកមនុស្សជាទូទៅចូលចិត្តពាក់អាវកីឡា និងជម្រើសជាតិណាស់ ហើយក៏មានអាវក្លែងបន្លំច្រើនក្រុមហ៊ុនផលិតដល់អ្នកគាំទ្រផងដែរ។ យើងដឹងហើយថាការកន្លែងបន្លំឯកសណ្ឋានបាល់ទាត់គឺរឿងខុសច្បាប់ដ៏ធ្ងន់មួយនៅម៉ារ៉ុក។
ពួកគេមានការព្រួយបារម្ភថា បើអាវកីឡានេះចេញឆាប់ពេកនោះ វានឹងផ្ដល់ឱកាសឲ្យសម្រាប់អ្នកផលិតក្លែងបន្លំលក់មុនការប្រកួតបាល់ទាត់ហើយសហព័ន្ធនឹងបាត់បង់ចំណូលយ៉ាងច្រើនមិនខាន៕