ខ្សែបម្រើរបស់ក្រុមមាន់ខ្នាយមាស Dele Alli ចង់ក្លាយខ្លួនជាកីឡាករមានប្រាក់ឈ្នួលខ្ពស់ជាងគេប្រចាំក្លឹប ហើយបានស្នើសុំប្រាក់ប្រចាំសប្តាហ៍១៦ម៉ឺនផោនក្នុងមួយអាទិត្យ នេះបើតាមប្រភព The Sun ។
Spurs បានរៀបចំដាក់សំណើថ្មីឲ្យកីឡាករហើយទោះបីជាកុងត្រានៅសល់បួនឆ្នាំទៀត ជាមួយនឹងប្រាក់ប្រចាំសប្ដាហ៍៥ម៉ឺនផោនក្ដី ។រូបគេបានតកុងត្រារយៈពេល៥ឆ្នាំជាមួយក្លឹបកាលបីរដូវកាលមុន។
ទោះបីជាយ៉ាងនេះក៏ដោយ! កុងត្រារបស់ Harry Kane និង Hugo Lloris មានកុងត្រាប្រាក់ឈ្នួល១សែនផោនក្នុងមួយអាទិត្យដែលជាប្រាក់ឈ្នួលខ្ពស់ជាងគេបំផុតក្នុងក្លឹប ! កីឡាករវ័យ២១ឆ្នាំដែលមានក្លឹបធំៗចង់បានបំផុតរូបនេះ ចង់ក្លាយខ្លួនជាកីឡាករទទួលបានប្រាក់ឈ្នួល ខ្ពស់ជាងគេក្នុងកុងត្រាថ្មី៕