Lionel Messi បានប្រាប់អតីតមិត្តរួមក្រុម Barcelona របស់ខ្លួនគឺកីឡាករ Neymar ឲ្យទៅចូលរួមជាមួយ Manchester United ក្នុងរដូវកាលក្រោយ។
ខ្សែប្រយុទ្ធជួរមុខរបស់ប្រេស៊ីលកំពុងរកផ្លូវចេញពីក្លឹបអ្នកមានParis Saint-Germain ហើយរូបគេមានសំណើ២ដែលកំពុងឲ្យសម្រេចពិចារណាដោយមួយគឺ Real Madrid ក៏ចង់បានហើយមួយទៀតគឺ Manchester Unitedទន្ទឹងរង់ចាំដែរ។
Messi បានផ្ដល់យោបល់ឲ្យខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីលរូបនេះមិនគួរណាចុះកុងត្រាជាមួយក្លឹបដែលជាគូប្រជែងនិងជាសត្រូវស្លាប់រស់ផ្ទាល់ជាមួយ Barcelona នោះទេ ហើយបើរូបគេទៅចុះកុងត្រាជាមួយ Manchester United នោះពិតជាល្អមិនខាន។
អញ្ចឹងហើយទើបប្រភព Don Ballon របស់អេស្ប៉ាញបាននិយាយថាខ្សែប្រយុទ្ធBarca វ័យ៣០ឆ្នាំកំពុងអន្ទងNeymar ឲ្យទៅចូលរួមជាមួយក្លឹបមានកីឡដ្ឋានឈ្មោះ Old Trafford៕