ខ្សែ​ប្រយុទ្ធ​ Real Madrid កីឡាករ ​Karim Benzema ជឿ​ថា​ខ្លួន​គាត់​ នៅ​តែ​មាន​សមត្ថភាព​អាច​លេង​ក្នុង​លីក​កម្រិត​ខ្ពស់​បំផុត​របស់​ពិភពលោក​ ហើយ​ក៏​មិន​បាច់​មក​អន្ទង​ចង់​ឲ្យ​ទៅ​លេង​នៅ​ចិន​អី​ដែរ។

ប្រភព​ Don Balon បាន​រាយការណ៍​ថា​ប្រធាន​ក្លឹប​លោក Florentino Perez ចង់​ធីប​ទុក​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ ចេញ​ពី​ក្រុម​ឲ្យ​លឿន​តាម​តែ​អាច​ធ្វើ​ទៅ​បាន​ យ៉ាង​ហោច​ណាស់​ក៏​ពេល​ចប់​រដូវ​កាល​នេះ​ ដែរ​ដើម្បី​នាំ​យក​ខ្សែ​ប្រយុទ្ធ​ថ្មី​មក​ជំនួស​ដែល​មាន​ដូច​ជា៖ Harry Kane, Robert Lewandowski ហើយ​សម្រាប់ ​Benzemaក៏​មាន​សំណើ​ជា​ច្រើន​មក​ពី​ចិន​បាន​ដាក់​ទៅ​ឲ្យ​ Real Madrid ដែរ។

ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង​រូប​នេះ​ បាន​បដិសេធ​ថា​គាត់​នឹង​លេង​សើច​ក្នុង​ការ​ផ្ទេរ​ទៅ​លេង​ក្រៅ​ពី​ទ្វីប​អឺរ៉ុប ​​ដោយ​សារ​តែ​ទម្រង់​លេង​របស់​ខ្លួន​នៅ​កម្រិត​នេះ​នោះ​ឡើយ៕