លោក Paul Merson ជឿ​ថា ​Jose Mourinho គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ចត​ឡាន​ក្រុង​មុខ​ទី​នៅ​កីឡដ្ឋាន​ Etihad Stadium ដោយ​សារ​តែ​ក្រុម ​Man Utd របស់​គាត់​មិន​មាន​លទ្ធភាព​ផ្ដួល​ Man City ដូច​ Liverpool។

ក្រុម​បិសាច​ក្រហម​មិន​បាន​ធ្វើ​ដំណើរ​ទៅ​ណា​ឆ្ងាយ​ក្រៅ​ពី​ទៅ​ជួប​ក្រុម​អ្នក​ជិត​ខាង​តែ​ជា​គូ​ប្រជែង​ពាន ​Man City នៅ​ថ្ងៃ​សៅរ៍​នេះ ​ខណៈ​ក្រុម​ម្ចាស់​ផ្ទះ​ត្រូវ​ការ​ឈ្នះ​ដើម្បី​លើក​ពាន​ Premier League ថ្ងៃ​ហ្នឹង​តែ​ម្ដង។ ក្រុម​លោក​ Pep និយាយ​តែ​ក្នុង​លីក​រដូវ​កាល​នេះ ​ពិត​ជា​មិន​ធម្មតា​នោះ​ទេ​ ដោយ​ចាញ់​តែ​មួយ​ប្រកួត​ប៉ុណ្ណោះ​ទោះ​បី​ទើប​តែ​ចាញ់ ​Liverpool ក្នុង​Champions League ក៏​ដោយ។ ក្នុង​ជំនួប​នេះ ​Manchester City នឹង​បង្វែរ​ការ​ខក​ចិត្ត​ដែល​ចាញ់​ Liverpool មក​ជ័យជម្នះ​លើ​Man Utd ។ នេះ​បើ​តាម​លោក​ Paul Marson និយាយ​ក្នុង​ទូរទស្សន៍​មួយ។

លោក​បាន​និយាយ​ថា​ Jose Mourinho នឹង​រក្សា​លទ្ធផល​តាម​តែ​អាច​ធ្វើ​បាន​ឲ្យ​មាន​ត្រឹម​តែ​០-០ពី​ព្រោះ​តែ​តំបន់​ប្រយុទ្ធ​United​មិន​អាច​ប្រៀប​ស្មើ​ Liverpool។ លោក​និយាយ​ក្នុង​ Sky Sport ថា​៖” ខ្ញុំ​រំពឹង​ទុក​ថា ​Man City នឹង​ឈ្នះ។​ប្រសិន​បើ​អ្នក​អាច​និយាយ​ថា​Man Utd នឹង​លេង​យក​ត្រឹម​០-០​ខ្ញុំ​គិត​ថា​ពួក​គេ​ពិត​ជា​លេង​បែប​ហ្នឹង”

ខ្ញុំ​គិត​ថា​ United នឹង​បង្វែរ​លទ្ធផល​មក​០-០ហើយ​ខ្ញុំ​ក៏​មើល​មិន​ឃើញ​ថា​Man City មិន​អាច​បំបែក​លទ្ធផល​បាន​ដែរ។​Man Utd មិន​លេង​តាម​របៀប​ដែល​Liverpool លេង​នោះ​ទេ​។ ពួក​គេ​មិន​រត់​ច្រើន​នោះ​ទេ”

​ទំនុក​ចិត្ត​របស់​City នឹង​ឆាប់​អស់​ពួក​គេ​នឹង​បាត់​បង់​ទំនុក​ចិត្ត​ពី​ការ​ចាញ់​Liverpool ​ហើយ​គ្មាន​ការ​ទាត់​សំដៅ​ទី​ក្នុង​រយៈ​ពេល​៩០​នាទី​គឺ​ជា​អ្វី​ដែល​ពួក​គេ​នឹង​លេង”

ក្រុម​ដែល​អាច​ធ្វើ​ឲ្យ​City ខក​ចិត្ត​មាន​តែ​ Liverpool មួយ​ទេ​ពី​ព្រោះ​ពួក​គេ​ជា​ក្រុម​តែ​មួយ​គត់​ដែល​លេង​ប្រយុទ្ធ​ខ្លាំង​ជាង​ Man City ទៅ​ទៀត។ ខ្ញុំ​គិត​ថា​ក្រុម​ដទៃ​ទៀត​ក៏​ខ្លាច​ដែរ​ពេល​ដែល​ពួក​គេ​ត្រូវ​លេង​ទល់​នឹង ​City ​ពួក​គេ​លេង​គោរព​City ពេក​ប៉ុន្តែ​ ជ័យជម្នះ​របស់ ​Liverpool​កើត​ចេញ​ពី​ខ្សែ​ប្រយុទ្ធ​ទាំង​បី​ដែល​ពួក​គេ​លេង​មិន​ខ្លាច​នរណា​ទាំងអស់”៕

File photo dated 12-03-2018 of Manchester United manager Jose Mourinho during the press conference at Old Trafford, Manchester. PRESS ASSOCIATION Photo. Issue date: Friday March 23, 2018. Not for the Commonwealth Games the boorish monotony of a Jose Mourinho press conference, nor the PR-driven, performance-data dirge which threatens to drown so many traditional sporting values. See PA story COMMONWEALTH Overview. Photo credit should read Martin Rickett/PA Wire.