Karim Benzema នឹង​មិន​​ត្រូវ​បាន​កោះហៅ​ចូល​ក្នុង​ជម្រើស​ជាតិ​បារាំង​នោះ​ទេ​​ ប្រសិន​បើ​​​មិន​មាន​រឿង​អ្វី​មួយ​ប៉ះពាល់​ដល់​សុខដុមរមនា​​របស់​ក្រុម​ជម្រើស​ជាតិ​។ នេះ​បើ​តាម​ប្រភព​សម្ដី​របស់​លោក Didier Deschamps ​បាន​បញ្ជាក់។

បន្ទាប់​ពី​ជាប់​ទាក់ទង​ជាមួយ​នឹង​វីដេអូ​អាសអាភាស​ដ៏​រញ៉េរញ៉ៃ​ជាមួយ​អតីត​មិត្ត​រួម​ក្រុម​ Matieu Valbuena ខ្សែ​ប្រយុទ្ធ​ Real Madrid ​មិន​ត្រូវ​បាន​គ្រូ​បង្វឹក​កោះ​ហៅ​ឲ្យ​ចូល​លេង​ក្នុង​ជម្រើស​ជាតិ​បារាំង​នោះ​ទេ​។ ក្នុង​បទ​សម្ភាសន៍​ជាមួយ​ Le Parisian, Dechamp បាន​និយាយ​ពន្យល់​នៃ​មូល​ហេតុ​មិន​កោះហៅ​ Benzema ចូល​ក្នុង​ក្រុម​របស់​គាត់។

Karim Benzema នឹង​មិន​​ត្រូវ​បាន​កោះហៅ​ចូល​ក្នុង​ជម្រើស​ជាតិ​បារាំង​នោះ​ទេ​​ ប្រសិន​បើ​​​មិន​មាន​រឿង​អ្វី​មួយ​ប៉ះពាល់​ដល់​សុខដុមរមនា​​របស់​ក្រុម​ជម្រើស​ជាតិ​

“ វា​ពិត​ជា​មិន​មែន​ជា​ការ​សម្រេច​ចិត្ត​ដ៏​ងាយ​ស្រួល​នោះ​ទេ​។ ​ខ្ញុំ​ការពារ​កីឡាករ​ច្រើន​ណាស់​តាំង​ពី​មុន ​និង​ក្រោយ​កើត​រឿង​នេះ​ម្លេះ។ ដោយ​សារ​តែ​​វា​ហាក់​ដូចជា​រឿង​ដែល​យើង​ត្រូវ​ធ្វើ​ច្បាប់”។

លោក​បាន​បន្ត​ថា​៖ “ ខ្ញុំ​បាន​វិភាគ​មិន​ត្រឹម​តែ​ជា​លក្ខណៈ​បុគ្គល​ទេ ​គឺ​ជាមួយ​ក្រុម​ទាំង​មូល​ទៀត​។​ ក្រុម​ទាំង​មូល​គឺ​ជា​អ្វី​គ្រប់​យ៉ាង​ដែល​ខ្ញុំ​ត្រូវ​តែ​សម្រេច​។ ខ្ញុំ​ជ្រើសរើស​បែប​នេះ​ ដោយ​សារ​តែ​ខ្ញុំ​ចង់​ឲ្យ​ក្រុម​ជម្រើស​ជាតិ​បារាំង​ក្លាយ​ជា​ក្រុម​មួយ​ល្អ​ជាង​គេ​បំផុត​។ ខ្ញុំ​ធ្វើ​អ្វី​ដើម្បី​ភាព​ល្អ​របស់​ក្រុម​ ហើយ​នេះ​គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ”។

ក្រុម​ជម្រើស​ជាតិ​បារាំង​ចុង​ក្រោយ​បាន​បញ្ចេញ​ឲ្យ​ដឹង​ហើយ ​សម្រាប់​ការ​ប្រកួត​ជម្រុះ ​World Cup ទល់​នឹង​ក្រុម​ហុល្លង់ ​និង​លុចហ្សំបួរ​។ Bezema​នៅ​តែ​មិន​អាច​ជាប់​ឈ្មោះ​ម្ដង​ហើយ​ម្ដង​ទៀត​​ ខណៈ​រឿង​ក្ដី​នេះ ​ត្រូវ​បញ្ចប់​តាំង​ពី​ឆ្នាំ​២០១៥៕