លោក Jurgen Klopp ជឿ​ថា ​Liverpool នឹង​មិន​មាន​ស្ថានភាព​ដូច​ជា ​Barcelona នោះ​ទេ​ដោយ​ក្រុម​របស់​លោក​នឹង​រក្សា​កៅអី​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​បាន​ទោះ​បី​ជា​ក្រុម​របស់​លោក​របូត​គ្រាប់​បាល់​២​គ្រាប់​ចុង​ម៉ោង​ក្រោយ​ប្ដូរ​ Salah ចេញ។

ទម្រង់​លេង​ដ៏​ល្អ​ដល់​កម្រិត​កំពូល​របស់​ Mo Salah បាន​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​និង​បញ្ជូន​បាល់​បាន​២​គ្រាប់​ទៀត​ឲ្យ​Liverpool នាំ​មុខ​៥​ទល់​០​មុន​ពេល​រូប​គេ​ត្រូវ​ប្ដូរ​ចេញ​ឲ្យ​សម្រាក​ហើយ​ក្រុម​បែរ​ជា​របូត​គ្រាប់​បាល់​២​គ្រាប់​ទៅ​វិញ។

ក្នុង​ស្ថានភាព​នេះ​លោក​ Jurgen Klopp បាន​និយាយ​ថា​៖”​ខ្ញុំ​ទទួល​បាន​មេរៀន​នៅ​យប់​នេះ​ថា​យើង​នៅ​តែ​អាច​ឈ្នះ​ពេល​ទៅ​លេង​នៅ​ទី​ក្រុង​រ៉ូម។ ពួក​គេ​ត្រូវ​ការ​រក​គ្រាប់​បាល់​បញ្ចូល​ទី​ទល់​នឹង​ពួក​យើង”។

“ យើង​មិន​មែន​ជា ​Barcelonaនោះ​ទេ។ ពួក​គេ​ជា​ក្រុម​មួយ​ក្នុង​ចំណោម​២​ឬ​៣​ដែល​ខ្លាំង​បំផុត​ក្នុង​ពិភពលោក​នៅ​ពេល​នេះ​ហើយ​ពួក​គេ​ធ្លាប់​ឈ្នះ​ពាន​ជា​ច្រើន​មក​ហើយ​ ឯ​យើង​មិន​ទាន់​បាន​ពាន​អី​មួយ​ទេ។​យើង​នឹង​ប្រយុទ្ធ​ទាំង​អស់​នូវ​អ្វី​ដែល​យើង​មាន។ វា​ជា​ការ​ប្រកួត​ដ៏​ធំ​មួយ​ យើង​ត្រូវ​តែ​ត្រៀម​ខ្លួន​ឲ្យ​ហើយ​ទើប​បាន”៕