គ្រូ​បង្វឹក​ក្រុម Huddersfield លោក​ David Wagner បាន​និយាយ​ព្រមាន ​Alexis Sanchez ​ក្នុង​ជំនួប​ការ​ប្រកួត​ពាន​រង្វាន់ FA Cup រវាង​ក្រុម​ទាំង​ពីរ​នៅ​ចុង​ខែ​នេះ​ ដោយ​លោក​ពោល​ថា​ ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ស៊ីលី​ នឹង​ជៀស​មិន​ផុត​ពី​ការ​ធ្វើ​ឲ្យ​ដួល​នោះ​ទេ។

យើង​ពិត​ជា​រីករាយ​ដែល​យើង​បាន​ឡើង​មក​ដល់​វគ្គ​នេះ​មក​ជួប​ជាមួយ ​Manchester United ក្នុង​ផ្ទះ​ខ្លួន​ឯង។ មក​ដល់​ជុំ​ទី​៥​មិន​ដែល​ស្រួល​នោះ​ទេ​ ។​យើង​លេង​ក្នុង​ទឹក​ដី​ខ្លួន​ឯង​​ហើយ​មិន​ត្រឹម​តែ​កីឡាករ​ទេ​ ដែល​រីករាយ​ជាមួយ​ការ​ប្រកួត​នេះ ​អ្នក​គាំទ្រ​ក៏​អញ្ចឹង​ដែរ”។

ពេល​អ្នក​កាសែត​សួរ​ថា​តើ​ក្រុម​របស់​លោក​នឹង​ទប់ ​Sanchez ដោយ​របៀប​ណា​ខណៈ​ក្រុម​របស់​លោក​ធ្លាប់​ចាញ់​ Man Utd ពេល​Sanchez កំពុង​លេង​?

ប្រសិន​បើ​យើង​នៅ​លើ​ទីលាន ​យើង​ព្យាយាម​បិទ​គាត់ ​​ហើយ​ប្រសិន​បើ​នេះ​មាន​ន័យ​ថា​បើ​គាត់​លឿន​ពេក ​​យើង​នឹង​ធ្វើ​ឲ្យ​គាត់​ដួល។ វា​មិន​មែន​ជា​វិធី​សាស្រ្ត​ ដែល​យើង​រីករាយ​នឹង​លេង​ទេ ​ប៉ុន្តែ​របៀប​នេះ​តែង​តែ​កើត​ឡើង ​ពី​ព្រោះ​គាត់​ជា​កីឡាករ​មាន​គុណភាព​ខ្ពស់​ណាស់”