ទស្សនាវដ្ដី ​’France Football’s’ ​ដែល​​ជា​អ្នក​ផ្ដល់​ពាន​រង្វាន់ Ballon d’Or បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​វ័យ​ក្មេង​ល្អ​បំផុត​ ហើយ​ក្នុង​ចំណោម​កីឡាករ​ទាំង​អស់​មាន​Marco Asensio និង ​Ousmane Dembele ផង​ដែរ។

Dembele គឺ​ជា​កីឡាករ​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ​ទី​២​ក្នុង​ពិភព​បាល់ទាត់​​បាន​ឡើង​មក​លេង​នៅ ​Barcelona ប៉ុន្តែ​រូបគេ ​បែរ​របួស​រយៈ​ពេល​យូរ​ទៅ​វិញ​ ខណៈ Asensio ដែល​មាន​ថ្វី​ជើង​ឆ្វេង​ល្អ​ ត្រូវ​បាន​គេ​យក​ទៅ​ប្រៀប​ធៀប​ជាមួយ ​Lionel Messi ហើយ​បង្ហាញ​ទម្រង់​លេង​ចុង​រដូវ​កាល​មុន​ ដែល​ពេល​នេះ​រូប​គេ​នៅ​តែ​បាន​ចូល​លេង​រឿយ​ៗ​ជាមួយ​នឹង​ជម្រើស​ដំបូង​១១​នាក់​របស់ ​Real Madrid ។

 

ទស្សនាវដ្ដី​បារាំង​មួយ​នេះ​ បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​ដែល​មាន​កីឡាករ​ល្អ​ៗ​មក​ពី​គ្រប់​ទិសទី​ដូច​ជា​៖  Dele Alli (Tottenham), Gabriel Jesus, (Manchester City), Leroy Sane (Manchester City), Mason Mount (Vitesse), Matthijs de Ligt (Ajax), Maximiliano Romero (Velez Sarsfield), Santiago Viera (Liverpool de Uruguay), Gianluigi Donnarumma (AC Milan), Kylian Mbappe (PSG), Vinicius (Flamengo/Real Madrid)  និង​កីឡាករ​ដែល​យើង​បាន​និយាយ​ពី​ខាង​លើ​ Dembeleនិង​Asensio

Dembele គឺ​ជា​កីឡាករ​តែ​ម្នាក់​គត់​តំណាង​មក​ពី​ Barcelona ខណៈ ​Asensio និង ​Vinicius ដែល​បាន​ស៊ីញេ​កុង​ត្រា​ជាមួយ​ស្ដេច​៤០​លាន​ផោន ​ប៉ុន្តែ​បន្ដ​អភិវឌ្ឍន៍​ខ្លួន​នៅ​ Flamengo តំណាង​ឲ្យ​ Real Madrid ។ ‘France Football’s’ ក៏​បាន​ដាក់​ឈ្មោះ​ថ្មី​ឲ្យ​ Asensio និង​Mbappe ជា ​( The New Monsters” នៃ​ការ​ប្រកួត​នីមួយ​ៗ​ ហើយ​សរសើរ​ពួក​គេ​ថា​ជា​កីឡាករ​ដែល​ឈាន​ទៅ​រក​លំដាប់​ពិភព​លោក​ដូច ​Messi និង ​Ronaldo (“forefront of the world of football.” ។