បន្ទាប់ពីមកចូលរួមជាមួយកាលពីរដូវក្ដៅកន្លងទៅនេះ ក្នុងតម្លៃ១៩៨លានផោន កីឡាករវ័យ២៥ឆ្នាំបានបង្ហាញភាពមិនចុះសម្រុងគ្នា ជាមួយមិត្តរួមក្រុមថ្មី Edison Cavani ទៅហើយ បន្ទាប់ពីដណ្ដើមតួនាទីទាត់បាល់ពិន័យ១១ម៉ែត្រ និងប៉ះសម្ដីគ្នាលើទីលានបន្តិចបន្តួច។
La Porteria revealed that Neymar is unhappy in Paris and regrets leaving Barça. pic.twitter.com/W0I2y0CEoG
— Barça (@semprebarcaa) October 30, 2017
របាយការណ៍ជាច្រើនបាននិយាយថា កីឡាករសញ្ជាតិប្រេស៊ីលត្រូវបានគេធ្វើបាប(មិត្តរួមក្រុមមួយចំនួនបានលេងប៉ែងជើងខ្លាំងៗ អំឡុងពេលហ្វឹកហាត់ហើយឲ្យរូបហ្វឹកហាត់តែម្នាក់ឯងក៏មាន)។ ទាំងនេះមិនទាន់គ្រប់គ្រាន់ទេ របាយការណ៍ពីអេស្ប៉ាញបានសន្និដ្ឋានថា កីឡាករវ័យ២៥ឆ្នាំបង្ហាញភាពមិនសប្បាយចិត្តក្នុងប្រទេសបារាំង ហើយសោកស្ដាយដែលចេញពី Barcelona។
#Neymar is a true definition of a diva, apparently some of his teammates are unhappy with his Privileges. pic.twitter.com/C28HkNGGYR
— Sameer Bry (@Sameerbry) October 28, 2017
អ្វីដែលបញ្ជាក់ពីការខកចិត្តនោះ គឺមកពីផ្នែកមួយនៃការពិន័យមិនឲ្យលេងមួយប្រកួតដោយសារកាតក្រហមជាមួយ Marseille ប៉ុន្តែ របាយការណ៍ជាច្រើនទៀតថា Neymar មិនសប្បាយចិត្តជាមួយគ្រូបង្វឹក PSGលោក Unai Emery និងតាក់ទិកលេងរបស់គ្រូបង្វឹករូបនេះ។
អ្វីៗខាងលើហាក់បង្ហាញការពិតកាន់តែខ្លាំង ក្រោយពេលគេឃើញប្រធានក្រុមប្រេស៊ីល ទៅលេងអតីតមិត្តរួមក្រុម Lionel Messi និង Luis Suarez កាលពីចុងសប្ដាហ៍នេះដែលត្រូវ រូបគេត្រូវសម្រាកមិនឲ្យចូលលេងនៅ PSG ៕