ប្រិយមិត្ត​ពិត​ជា​ដឹង​ហើយ​ថា​ក្រុម​ណា​ខ្លះ​បាន​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ខណៈ​ដែល ​Bayern Munich និង Barcelona ​គឺ​ជា​ក្រុម​ទី​៧ ​ទី​៨​បាន​ឡើង​ទៅ​ក្រោយ​គេ​បន្ទាប់​ពី​ឈ្នះ​គូប្រកួត​រៀង​ៗ​ខ្លួន។

អាណាចក្រ​កីឡា ​នឹង​នាំ​ប្រិយ​មិត្ត​មក​ដឹង​ពី​ចំណុច​សំខាន់​ខ្លះ​ក្នុង​ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពាន​ UEFA Champions League។ ក្រុម​ទាំង​៨​ដែល​ឡើង​មក​វគ្គ​នេះ​គឺ៖ Real Madrid, Liverpool, Manchester City, Juventus, Roma, Sevilla, Bayern Munich, និង​Barcelona។

កាលបរិច្ឆេទ​ចាប់​គូ​វគ្គ​៨​ក្រុម​ចុង​ក្រោយ ​គឺ​នៅ​វេលា​ម៉ោង​១១​ថ្ងៃ​ត្រង់​(ម៉ោង​នៅ​អឺរ៉ុប)​ថ្ងៃ​សុក្រ​ទី​១៦​ មីនា​ ឆ្នាំ​២០១៨ ​នៅ​ទី​ក្រុង​ Nyon ប្រទេស​ស្វីស។

ចាប់​គូ​ដោយ​របៀប​ណា?៖ ក្នុង​វគ្គ​នេះ​ក្រុម​ដែល​មក​ពី​ប្រទេស​តែ​មួយ​ លីក​តែ​មួយ​អាច​ជួប​គ្នា​បាន​ទាំង​អស់​ ហើយ​​ក្រុម​ដែល​ចាប់​បាន​មុន​គេ​ ដើម្បី​រក​ដៃគូ​ប្រកួត​ត្រូវ​លេង​ក្នុង​ទឹក​ដី​ខ្លួន​ឯង​មុន។ ឧទាហរណ៍៖ បើ​ចាប់​បាន ​Manchester City មុន​​ហើយ​បន្ទាប់​មក​ទៀត​ Real Madrid នោះ​ក្រុម ​Manchester City នឹង​ទទួល​ក្រុម​មក​ពី​អេស្ប៉ាញ​ក្នុង​កីឡដ្ឋាន​ Etihad Stadium មុន​។

តើ​ការ​ប្រកួត​វគ្គ​៨​ក្រុម​នេះ​ចាប់​ផ្ដើម​ពេល​ណា​ជើង​ទី​១​ថ្ងៃ​ណា? ជើង​ទី​២​ថ្ងៃ​ណា?៖ ជើង​ទី​១​គឺ​យប់​ថ្ងៃ​អង្គារ​ទី​៣-៤​មេសា​ឆ្នាំ​២០១៨​រីឯង​ជើង​ទី​ថ្ងៃ​អង្គារ​ទី​១១-១២​មេសា​ឆ្នាំ​ដដែល៕