ក្រុម​តោវ​ខៀវ​ Chelsea នឹង​ត្រូវ​ជួប​ជាមួយក្រុមបិសាច​ក្រហម Manchester United ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ FA Cup នៅ​រាត្រី​នេះ​ម៉ោង​​១១:១៥​ នា​កីឡដ្ឋាន Wembley។

ដោយឡែក លោក Antonio Conte បង្ហើបថា នឹងចាប់ដៃលោក Jose Mourinho អ្នកចាត់ការទាំងពីរធ្លាប់មានភាពតានតឹងនឹងគ្នាពីមុនមកនៅ Premier League ក៏ដោយ ប៉ុន្តែលោក Conte បញ្ជាក់ថា នឹងចាប់ដៃគ្នា ហើយគិតតែពីការប្រកួតប៉ុណ្ណោះ។

យ៉ាងណាមិញ​អ្នក​ចាត់​ការ​សញ្ជាតិ​អ៊ីតាលី​បាន​និយាយ​កាល​ពី​ម្សិលមិញ​ថា៖ “ថ្ងៃ​ស្អែក​ខ្ញុំ​នឹង​ចាប់​ដៃ Jose ហើយ​ពួក​យើង​ទាំង​ពីរ​នឹង​គិត​ទៅ​លើ​ការ​ប្រកួត។ វា​មិន​​សំខាន់​ទេ ពី​អ្វី​ដែល​បាន​កើត​ឡើង​កាល​ពី​អតីត​កាល។ ពេល​នេះ​ទំនាក់ទំនង​​រវាង​ខ្ញុំ​និង​គេ​គឺ​ធម្មតា”។