ក្រុម Paris Saint-Germain បាននឹងកំពុងដាក់គម្រោងដេញថ្លៃយកខ្សែការពារ Marco Rojo ពី Manchester United ក្នុងតម្លៃ៣០លានផោន។
ខ្សែការពារអាហ្សង់ទីនដែលទើបតែជាពីរបួសរយៈពេល៧ខែដោយសាររបួសជង្គង់នោះ កាលពីថ្មីៗនេះបានចូលលេងវិញហើយដោយជួយបិសាចក្រហមរក្សាបាន Clean Sheet ចំនួន៣ប្រកួត។
ប៉ុន្តែតាមប្រភព The Sun បានបញ្ជាក់ថា PSG ចង់បានកីឡាករវ័យ៧ឆ្នាំ ដែលកុងត្រារបស់ផុតកំណត់នៅឆ្នាំ២០១៩នោះទៅចូលរួមជាមួយពួកគេសម្រាប់រដូវកាលក្រោយក្នុងតម្លៃ៣០លានផោន៕