Marcelo គឺ​ជា​មិត្ត​រួម​ក្រុម​ត្រូវ​គ្នា​ ចាក់​ទឹក​មិន​លេច​ជាមួយ​ Ronaldo ហើយ​រូប​គេ​ក៏​ជា​មិត្ត​រួក​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ជាមួយ​ Neymar ដែរ​​ខណៈ​ខ្សែ​ការពារ​ស្លាប​ឆ្វេង​រូប​នេះ​ បាន​និយាយ​កីឡាករ​ទាំង​ពីរ​មាន​លក្ខណៈ​ពិសេស​ផ្សេង​ពី​គ្នា។

ក្នុង​ឱកាស​ចុះ​កុង​ត្រា​ថ្មី​កាល​ពី​ម្សិលមិញ Marcelo​បាន​និយាយ​ដូច្នេះ៖” ខ្ញុំ​ធ្លាប់​លេង​ជាមួយ​ Ronaldo Nazario(ប្រេស៊ីល), Ronaldinho, Van Nistelrooy ប៉ុន្តែ​ Cristiano Ronaldo គឺ​ជា​កីឡាករ​ពេញ​លេញ​ម្នាក់​។”

ខ្សែការពារ​ស្លាប​ជម្រើស​ជាតិ​ប្រេស៊ីល​ក៏​បាន​និយាយ​ពី​មិត្ត​រួម​ក្រុម​ជម្រើស​ Neymar ដែល​ធ្លាប់​លេង​នៅ​ក្លឹប​គូរប្រជែង​Barcelona ផង​ដែរ​ថា​” Neymar គឺ​ជា​កីឡាករ​ពិបាក​បំផុត​​ ដែល​ខ្ញុំ​ធ្លាប់​ជួប ​​មិន​បាច់​គិត​ច្រើន​ទេ​គឺ​គាត់​ពិបាក​បំផុត​ដើម្បី​នឹង​បញ្ឈប់​គាត់។”

Marcelona បាន​ចំណាយ​ពេល​ជាង​១០​ឆ្នាំ​លេង​នៅ​ទី​ក្រុង​ Madrid ហើយ​រូប​គេ​ក៏​បាន​ជួយ ​Real ឈ្នះ​ពាន​មិន​តិច​ដែរ។ ​តែ​អ្វី​ដែល​កីឡាករ​រូប​នេះ​និយាយ​ពី​ Ronaldo កំពុង​ហ្វឹកហាត់​នោះ​គឺ​កីឡាករ​ព័រទុយហ្គាល់​តែងតែង​មក​ហ្វឹកហាត់​មុន​គេ​​ខ្លាំង​ជាង​គេ​ ពិបាក​ជាង​គេ​ ដែល​មេរៀន​នេះ​ហើយ​បាន​ធ្វើ​ឲ្យ ​Ronaldo ក្លាយ​ជា​កីឡាករ​ល្អ​លើ​លោក៕