Real Madrid កំពុង​រៀប​ចំ​លក់​កីឡាករ​បី​នាក់​ចេញ​គឺ Gareth Bale, Lika Modric, និង​ Karim Benzema ដើម្បី​ទិញ​យក​ខ្សែ​ប្រយុទ្ធ​របស់ ​Tottenham កីឡាករ Harry Kane នេះ​បើ​តាម​ប្រភព​របាយការណ៍​ពី​កាសែត​បោះពុម្ព​ប្រចាំ​ថ្ងៃ​អេស្ប៉ាញ​ Diario Gol

Florentino Pérez ofrece a tres cracks del Real Madrid para cerrar a Harry Kane | EFE

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Spurs រូប​នេះ ​ត្រូវ​បាន​គេ​ដឹង​ថា​គឺ​ជា​កីឡាករ​ល្អ​ម្នាក់​ក្នុង​ពិភព​បាល់ទាត់ ដោយ​រូប​គេ​ឈ្នះ​ស្បែក​ជើង ​Premier League Golden Boots មាស​ម្ដង​ហើយ​ម្ដង​ទៀត​រដូវ​កាល​ថ្មី​នេះ ​រូប​គេ​រក​បាន​៧​គ្រាប់​ហើយ​។

Harry Kane Tottenham

Real Madrid ត្រូវ​បាន​គេ​ដឹង​ថា​ កំពុង​ដុត​ដៃ​ដុត​ជើង​ទាញ​យក​កីឡាករ​វ័យ​២៤​ឆ្នាំ​ជម្រើស​ជាតិ​អង់គ្លេស​ ​​ដោយ​ហ៊ាន​ឲ្យ​កីឡាករ​របស់​បី​នាក់​ទៅ ​Spurs ដើម្បី​ផ្លាស់ប្ដូរ​ការ​ស៊ីញេ​កុង​ត្រា​យក​ Harry Kane៕